បទយកការណ៍

អ្នក​រស់នៅ​លើ​ទឹក​រក​ប្រាក់​ទិញ​ទូក​មិនបាន

សំឡេង ០៨:០៥
ទូក​ជា​មធ្យោបាយ​ធ្វើដំណើរ​យ៉ាង​សំខាន់ តែ​អ្នក​រស់នៅ​លើ​ទឹក​គ្មាន​លទ្ឋភាព​ទិញ​ទូក
ទូក​ជា​មធ្យោបាយ​ធ្វើដំណើរ​យ៉ាង​សំខាន់ តែ​អ្នក​រស់នៅ​លើ​ទឹក​គ្មាន​លទ្ឋភាព​ទិញ​ទូក RFI/ Navin Im

ត្រី​កាន់​តែខ្សត់ អាកាសធាតុ​ផ្លាស់ប្តូរ​មិន​ទៀងទាត់ ជា​កត្តា​បង្កផល​លំបាក​ដល់​អ្នករស់​នៅ​លើ​ទឹក។ អ្នក​រស់នៅ​លើទឹក ក្នុង​សង្កាត់​ចុងឃ្នៀស ខេត្តសៀមរាប ជិត ១ពាន់​គ្រួសារ​ក្នុ​ងបឹង​ទន្លេសាប​ត្អូញត្អែរ​ថា ជីវភាព​ពួកគាត់​កាន់​តែយ៉ាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រហូត​ដល់​គ្មាន​លទ្ធភាព​ទិញ​ទូក​មក​ប្រើប្រាស់ផង។ មើលឃើញ​ពី​ផល​លំបាក និង​ភាព​ចំាបាច់​របស់​អ្នកភូមិ​បណ្តែត​ទឹក អង្គការ​កូរ៉េ​មួយបាន​អនុវត្ត​កម្មវិធី លក់​ទូក​បង់រម្លស់​ដល់​អ្នកភូមិ ជា​កម្មវិធី​ដែលធ្វើ​ឲ្យ​អ្នកភូមិ​បណ្តែត​ទឹក​សាទរ​ និង​ចាត់ទុកថា​ជាផ្នែក​មួយ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ពី​ពួកគាត់។