សាធារណរដ្ឋកូរ៉េតាំងពិព័រណ៍សាកលវិទ្យាល័យលើកដំបូងនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វិទ្យាស្ថានជាតិសម្រាប់ការអប់រំអន្តរជាតិនៃក្រសួងអប់រំរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានរៀបចំការតាំងពិព័រណ៍ការសិក្សាលើកដំបូងនៅកម្ពុជានៅថ្ងៃចុងសប្តាហ៍នេះនៅមជ្ឈមណ្ឌលកោះពេជ្រក្នុងរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍ការសិក្សានេះមានដាក់បង្ហាញសាកលវិទ្យាល័យចំនួន២៤សម្រាប់និសិ្សត និងយុវជនកម្ពុជាដែលចាប់អារម្មណ៍ចង់សិក្សានៅសាធារណរដ្ឋកូរ៉េ។ យុវជនភាគច្រើនចាប់អារម្មណ៍មែន តែការបង់ថ្លៃសេវានោះទំនងជាខ្ពស់ពេកសម្រាប់ពួកគេ។ ម្ល៉ោះហើយពួកគេមានបំណងស្វែងរកអាហារូបករណ៍តែប៉ុណ្ណោះ។ សព្វថ្ងៃមាននិស្សិតកម្ពុជាចំនួន២៨៥នាក់កំពុងសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ