បទយកការណ៍

ប្រជាពលរដ្ឋ​នៅ​ឃុំ​តាតៃលើ​ចង់​បាន​សេវា​សុខាភិបាល​

សំឡេង ០៨:២៧
ផ្លូវ​លំ​ចូល​ទៅ​ឃុំ​តាតៃលើ ​ទី​ដែល​ពលរដ្ឋ​ត្រូវការ​សេវា​សុខាភិបាល​
ផ្លូវ​លំ​ចូល​ទៅ​ឃុំ​តាតៃលើ ​ទី​ដែល​ពលរដ្ឋ​ត្រូវការ​សេវា​សុខាភិបាល​ RFI/Im Navin

បើ​​និយាយ​​អំពី​​ស្ថាន​ភាព​​រស់​​នៅ​​របស់​​ប្រជាពលរដ្ឋ​​ក្នុង​​តំបន់​​ព្រៃភ្នំ​​​ជនបទ​​ដូច​​ជា​ ​ឃុំ​​តាតៃលើ ​មូលដ្ឋាន​​ដែល​​មាន​​ចម្ងាយ​​ប្រមាណ​​១០០​គីឡូម៉ែត្រ​ ​ពី​​ទី​រួម​​ខេត្ត​កោះកុង​​ប្រជាពលរដ្ឋ​​ភាគ​​​ច្រើន​ ​មាន​​ជីវភាព​​ក្រ​លំ​បាក​​ ចំណែក​សេវាសា​ធារណៈ​សង្គម​ក៏​ផ្តល់​ឲ្យពួ​កគាត់​មិន​ទាន់​គ្រប់​គ្រា​ន់​។ ​ក្នុង​​ពេល​សេវា​សង្គម​ខ្វះខាត​បែប​នេះ ​នៅ​ចំពោះ​មុ​ខ​​ប្រ​ជាព​លរ​ដ្ឋ​​​ក្នុ​ង​​តំប​ន់​ភ្នំ​មួយ​​នេះ​ ចង់​​​បាន​​ត្រឹម​តែ​​ប៉ុស្តិ៍​​សុខភាព​​មួយ​​ដើម្បី​​​បន្ថយ​​ការ​​លំបាក​​ក្នុង​​ការ​​រស់​​នៅ។​