ម៉ិកស៊ិច-G២០

G២០​ដាក់​គំនាប​អឺរ៉ុប​ឲ្យ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុល

G២០​នៅ​ប្រទេស​ម៉ិកស៊ិច​ដាក់​គំនាប​អឺរ៉ុប​ឲ្យ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុល
G២០​នៅ​ប្រទេស​ម៉ិកស៊ិច​ដាក់​គំនាប​អឺរ៉ុប​ឲ្យ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុល

ថ្ងៃ​ទី១៨ និង ១៩ មិថុនា​នេះ ក្រុម​ប្រទេស G២០ ផ្តើម​បើក​ជំនួប​កំពូល​ប្រចំា​ឆ្នំា​លើក​ទី ៧​នៅ Los Cabos ក្នុង​ប្រទេស​ម៉ិកស៊ិច។ ក៏​ដូច​ជា​នៅ​ក្នុង​ជំនួប​កំពូល​២ឆ្នំា​ចុង​ក្រោយ​នេះ វិបត្តិ​ប្រាក់​បំណុល​ក្នុង​ទ្វីប​អឺរ៉ុប​ក្លាយ​ជា​ប្រធានបទ​ចម្បង​របស់ G២០។ ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក និង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​បាន​ដាក់​គំនាប​អឺរ៉ុប​ឲ្យ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុល​នៅ​ក្នុង​តំបន់​ជា​បន្ទាន់។ ក្រៅ​ពី​ក្រុម​ប្រទេស G២០ ក្តីបារម្ភ និង​ការ​ទន្ទឹង​រង់ចំា​ក៏​មាន​ពី​សំណាក់​ធនាគារ​ពិភពលោក និង​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍។ លោក​ប្រធាន​ធនាគារ​ពិភពលោក Robert Zoellick បាន​ព្រមាន​ថា សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​គ្រោះថ្នាក់ និង​អំពាវនាវ​ប្រទេស​អឺរ៉ុប​ឲ្យ​ជម្នះ​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា៕