បទយកការណ៍

“Girl Rising” ​បង្ហាញ​​ការ​តស៊ូ​ដើម្បី​ការអប់រំ​​របស់​​កុមារី​កម្ពុជា​ម្នាក់ និងកុមារី​៨​​ប្រទេស​ផ្សេង​​ទៀត

សំឡេង ០៦:៥០
ចេន សុខា កុមារី​កម្ពុជា​ដែល​សម្ដែង​ពី​ជីវិត​ពិត​របស់​នាង​ក្នុង​រឿង Girl Rising
ចេន សុខា កុមារី​កម្ពុជា​ដែល​សម្ដែង​ពី​ជីវិត​ពិត​របស់​នាង​ក្នុង​រឿង Girl Rising Girl Rising

ខ្សែភាពយន្ត​ឯកសារ “Girl Rising” ឬ “ការលើកកម្ពស់​កុមារី” ត្រូវបាន​បញ្ចាំង​លើក​ទី១ នៅ​កម្ពុជា​ ដើម្បី​អបអរ​ទិវា​​កុមារី​អន្តរជាតិ ១១តុលា ២០១៣។ Girl Rising ជា​ភាពយន្ត​ឯកសារ​ដែល​ដឹកនាំ​ដោយ លោក Richard E. Robbins និយាយ​ពី ការតស៊ូ​ពុះ​ពារ ​ដើម្បី​ការអប់រំ​របស់​កុមារី ៩នាក់ មកពី​ប្រទេស​ខុសៗ​គ្នា ហើយ​ក៏​​មាន​រឿង​ជីវិត​ដ៏​ល្វីង​ជូរ​​ចត់​ខុសៗ​គ្នា​​ដែរ។ ក្នុងចំណោម​កុមារី​ទាំង​៩​នាក់​​នោះ ចេ​ន សុខា ជា​​កុមារី​​កម្ពុជា​​ម្នាក់​​ ដែល​​គេ​​ជ្រើសរើស​ឲ្យ​ដើរតួ​ជា​តួអង្គ​​សំខាន់​មួយ​ ក្នុង​ខ្សែភាពយន្ត​ឯកសារមួយ​នេះ។