រដ្ឋាភិបាលក្រុងតូក្យូពន្យារសេចក្តីសម្រេចនុយក្លេអ៊ែរ
គោលនយោបាយកាត់បន្ថយការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ឱ្យបាន១៥%ពីពេលនេះដល់ឆ្នាំ ២០៣០ ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Yoshihiko Noda ត្រូវប្រកាសនៅថ្ងៃចន្ទនេះ ទំនងជាមិនអាចប្រព្រឹត្តទៅបានឡើយ។ រដ្ឋាភិបាលជប៉ុនចង់ពន្យារពេលបន្តិចសិន។ នេះបើយោងតាមប្រភពផ្ទៃក្នុងរដ្ឋាភិបាល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គ្រោះមហន្តរាយនុយក្លេអ៊ែរ នៅហ្វុគូស្ហ៊ីម៉ា ថ្ងៃទី១១ មីនា ឆ្នាំ២០១១ បានជំរុញឱ្យរដ្ឋាភិបាលជប៉ុនបច្ចុប្បន្នសើរើឡើងវិញកម្មវិធីនយោបាយផ្នែកថាមពល។ ការចរចាជាប់គាំង រវាងក្រុមសកម្មជនប្រឆាំងនឹងថាមពលនុយក្លេអ៊ែរ និងក្រុមអ្នកការពារថាមពលបរមាណូ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី និងគណបក្សប្រជាធិតេយ្យជួបការលំបាក កាន់តែខ្លាំង ជាពិសេសនៅពេលជិតបោះឆ្នោតសភា។
នាំជប៉ុនឱ្យចេញផុតពីការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ ត្រូវបាន ដាក់បញ្ជូលក្នុងកម្មវិធីនយោបាយរបស់បក្ស ដោយលោក Yoshihiko Noda ជានាយករដ្ឋមន្ត្រីជប៉ុនទីបី គិតចាប់តាំងពីគណបក្សប្រជាធិបតេយ្យបាន ជាប់ឆ្នោតសភាជាប្រវត្តិសាស្ត្រ នៅឆ្នាំ២០០៩ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់ទេ។
គណបក្សប្រជាធិបតេយ្យជប៉ុន បានគ្រោងថាមិនសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរថ្មីទៀតឡើយ។ មជ្ឈមណ្ឌលដែលមានស្រាប់ត្រូវតែគោរពច្បាប់សុវត្ថិភាពនុយក្លេអ៊ែរ ដោយអាចដំណើរការឬ មានអាយុកាលធ្វើការតែ៤០ឆ្នាំប៉ុណ្ណោះ។ ជាមួយនឹងនយោបាយបែបនេះ ជប៉ុននឹងកាត់បន្ថយការប្រើប្រាស់ថាមពលបានមកពីនុយក្លេអ៊ែរ ចំនួន១៥%នៅឆ្នាំ២០៣០ និងលែងប្រើថាមពលនេះសោះនៅឆ្នាំ២០៥០។
ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រ បោះបង់ចោលថាមពលនុយក្លេអ៊ែរ ទៅស្វែងរកថាមពលហ្វូស៊ីលឬ ថាមពលព្រះអាទិត្យ និងថាមពលដើរដោយខ្យល់ Energie Eolienne នឹងធ្វើតម្លែអគ្គិសនីឡើងថ្លៃកប់ពពក។
នៅម្ខាងទៀត រដ្ឋាភិបាលត្រូវប្រឈមមុខនឹងកំហឹងរបស់ក្រុមអ្នកប្រឆាំងនុយក្លេអ៊ែរ បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការរ៉េអាក់ទ័រពីរកាលពីខែកក្កដាកន្លងទៅ។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីពីរនាក់មុនរបស់បក្សប្រជាធិបតេយ្យសុទ្ធតែមានជំហរប្រឆាំងនឹងថាមពលនុយក្លេអ៊ែរទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ