អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គ្រុន​ផ្តាសាយធំ និងការ​ចាក់​ថ្នាំ​ការពារ

សំឡេង ០៧:២៣
កាយវិការ​សំខាន់​ៗ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ
កាយវិការ​សំខាន់​ៗ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ © សុខម៉ិញ
ដោយ៖ អៀង សុខម៉ិញ

ពេល​អាកាស​ធាតុ​កាន់​តែ​ត្រជាក់​ ជំងឺគ្រុន​ផ្តាសាយ​ងាយ​នឹង​ចូល​មក​ញាំញី​សុខភាព​យើង​​ណាស់​។ នៅ​ប្រទេស​បារាំង​ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឲ្យ​មនុស្ស​ចាស់​ចាប់​ពី​អាយុ​​៦០​ឡើង​ទៅ​ឲ្យ​ ចាក់​ថ្នាំ​ការពារ​ជំងឺ​គ្រុនផ្តាសាយ។ ថ្នាំ​វ៉ាក់សាំង​​នេះ​ មិន​សូវ​ជា​ចាំ​បាច់​ទេ នៅ​កម្ពុជា​​ ព្រោះជា​ប្រទេស​ក្តៅ​។ ប៉ុន្តែ​តាម​រយៈសេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ឆ្នាំ​នេះ​កម្ពុជា​នឹង​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង និង​យូរ​ជាង​ ឆ្នាំ មុនៗ។ តើជំងឺ​គ្រុនផ្តាសាយ​មានគ្រោះ​ថ្នាក់​យ៉ាង​ណា​ចំពោះ​សុខភាព​? សូម​ស្តាប់​បទ​សម្ភាសន៍​របស់​ អៀង​ សុខម៉ិញ​ ជាមួយនឹង​លោក​វេជ្ជបណ្ឌិត ​ឡោ គីម​សុង​ ដែល​ណែ​នាំ​អស់​លោក​អ្នក​ឲ្យ​​​ឧស្សាហ៍​លាង​ដៃ ជាពិសេស​ក្រោយ​ប៉ះពាល់​វត្ថុ​មិន​ស្អាត និង​មុន​បរិភោគ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ