បទយកការណ៍

ពលរដ្ឋបុរីកីឡា បន្ត​ក្រាញ​ននៀល​តវ៉ា ទោះ​ជា​ស្ត្រី​តំណាង​ម្នាក់ ត្រូវ​ចាប់​ខ្លួន

សំឡេង ១០:៥១
សំណង់​រខេករខាក​នៅ​បុរីកីឡា​ក្រោយ​ការ​បណ្តេញ​ចេញ
សំណង់​រខេករខាក​នៅ​បុរីកីឡា​ក្រោយ​ការ​បណ្តេញ​ចេញ ©rfi-menghuor

“​កូន​ព្រាត់​ម្តាយ ​ចៅ​ព្រាត់​ជីដូន​” ពាក្យ​មួយ​ឃ្លា​នេះ បាន​បន្សល់​នូវ​ការ​សោកសៅ​សម្រាប់​ក្រុម​គ្រួសារ​របស់​អ្នកស្រី ទឹម សាក់​មុនី្ន ស្ត្រី​តំណាង​ពលរដ្ឋ​បុរី​កីឡា ដែល​ត្រូវបាន​តុលាការ ក្រុង​ភ្នំពេញ ចោទប្រកាន់ និង​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ក្នុង​រឿង​ដឹកនាំ​ក្រុម​អ្នកភូមិ​តវ៉ា ក្នុង​ជំលោះ​ដីធ្លី​នៅ​បុរី​កីឡា។ សព្វថ្ងៃនេះ កូនប្រុស​របស់​អ្នកស្រី ទឹម សាក់​មុន្នី ដែល​ជា​អតីត​ទាហាន​ពិការ និង​ជា​ពោះម៉ាយ​កូន​ពីរ ត្រូវ​ត្រដ​រស់​នៅ​ក្រោម​កាំជណ្តើរ នៃ​អគារ​ផ្ទះល្វែង​ទី​៧ ក្នុង​តំបន់​បុរី​កីឡា។ ក្រុម​ពលរដ្ឋ​ក្រីក្រ​ជាង ១០០ គ្រួសារ ដែល​កំពុង​ខ្វះ​ជម្រក បាន​អំពាវ​រក​ជំនួយ និង​ស្នើសុំ​ដោះលែង​អ្នកស្រី ទឹម សាក់​មុនី ឲ្យចេញ​ពី​ពន្ធនាគារ ដើម្បី​បាន​ជួបជុំ​កូន និង​ចៅ​តូចៗ របស់​គាត់​ឡើង​វិញ។​

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI