ភ្ញៀវប្រចាំថ្ងៃ

លោក ហង់ ពៅ ៖«បុព្វបុរស​ខ្មែរ​យើង​បាន​សិក្សា​ល្អិត​ល្អិន​ពី​ប្រព័ន្ធ​​គ្រប់​គ្រង​​ទឹក​ ​មុន​ពេល​កសាង​ប្រាសាទ​»

សំឡេង ១១:៤៥
លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរអប្សរា និងជាអ្នកជំនាញខាងការគ្រប់គ្រងធនធានទឹក។
លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរអប្សរា និងជាអ្នកជំនាញខាងការគ្រប់គ្រងធនធានទឹក។ RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​សុក្រ​ទី​១១​តុលា​នេះ​គឺ​លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​អប្សរា និង​ជា​អ្នក​ជំនាញ​ខាង​ការ​គ្រប់គ្រង​ធនធានទឹក។ ទោះបីជា​ទឹក​ជំនន់​កំពុង​វាយលុក​ខេត្តសៀមរាប​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​គ្មាន​ប្រាសាទ​ណា​មួយ​ត្រូវ​បាន​លិច​ទឹក​ទេ។ ឆ្លើយ​តប​នឹង​សំណួរ​របស់ ប៉ែន បូណា លោក ហង់ ពៅ អះអាង​ថា ប្រាសាទ​បូរាណ​ទាំង​ឡាយ​ក្នុង​ខេត្តសៀមរាប ​នឹង​មិន​លិចលង់​ដោយសារ​ទឹកជំនន់​ទេ ទោះ​ជា​មាន​ទឹក​ជន់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​ពី​ព្រោះ​បុព្វបុរស​ខ្មែរ​យើង​បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​ពី​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​មុន​ពេល​សាងសង់​ប្រាសាទ។