ភ្ញៀវប្រចាំថ្ងៃ
វេជ្ជបណ្ឌិត ហេង ហួរ ៖«ជំងឺភ្នែកក្រហមអាចជាសះស្បើយខ្លួនឯង តែត្រូវព្យាបាល»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោក ហេង ហួរ វេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៅមន្ទីរពេទ្យព្រះអង្គឌួង។ នៅក្នុងបទសម្ភាសន៍ជាមួយលាង ដឺលុច លោកវេជ្ជបណ្ឌិត ហេង ហួរបានអះអាងថា ជំងឺឈឺភ្នែកដែលកំពុងផ្ទុះឡើងច្រើននេះ គឺជាជំងឺភ្នែកក្រហម ដែលមិនមែនជាជំងឺធ្ងន់ធ្ងរឡើយ។ លោកវេជ្ជបណ្ឌិតពន្យល់ថា ជំងឺអាចជាសះស្បើយទៅវិញដោយឯកឯង គ្រាន់តែត្រូវប្រើពេលយូរ។ ប៉ុន្តែ លោកវេជ្ជបណ្ឌិតបានទូន្មានអោយអ្នកជំងឺត្រូវទទួលការព្យាបាល ដើម្បីអោយឆាប់ជាសះស្បើយ និងដើម្បីកាត់បន្ថយអត្រាឆ្លងរាលដាលផងដែរ។