វ៉េណេស៊ុយអេឡា

លោក Hugo Chavez ជាប់ឆ្នោត​ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​អណត្តិទី៤

លោក Hugo Chavez ជាប់ឆ្នោត​ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​អណត្តិទី៤ ថ្ងៃទី៧ តុលា ឆ្នំា ២០១២
លោក Hugo Chavez ជាប់ឆ្នោត​ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​អណត្តិទី៤ ថ្ងៃទី៧ តុលា ឆ្នំា ២០១២ REUTERS/Jorge Silva
១៤ នាទី

នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​កាល​ពី​ថ្ងៃអាទិត្យ ទី៧ តុលា​ម្សិលមិញ លោក​ប្រធានាធិបតី​ចប់អណត្តិ Hugo Chavez បាន​ជាប់ឆ្នោតជាថ្មី​សម្រាប់​អណត្តិទី៤។ លោក Chavez ទទួល​បាន​សម្លេង​គំាទ្រ​ចំនួន ៥៤% ទល់​នឹង​គូប្រជែង​របស់​គាត់ គឺ​លោក Henrique Capriels Radonski ដែល​ទទួល​បាន​តែ ៤៥%។ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ភ្លាម លោក Radonsky បាន​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន និង​អបអរសាទរ​ជ័យជំនះ​របស់​លោក Chavez។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ទីបំផុត មាន​ប្រជាជន​វ៉េណេស៊ុយអេឡា​រហូត​ដល់​ទៅ ៨០% បាន​ចូលរួម​បោះឆ្នោត និង​បាន​សម្រេច​ជ្រើសរើស​លោក Hugo Chavez ឲ្យ​ដឹកនំា​ប្រទេស​វ៉េណេស៊ុយអេឡា​ចំនួន ៦ឆ្នំា​បន្ថែម​ទៀត។ លោក Hugo Chavez បាន​អង្គុយ​កៅអី​ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​តំាង​តែ​ពី​ឆ្នំា ១៩៩៩ មក​ម្ល៉េះ។ តាម​ពិត​ទៅ ជ័យជំនះ​របស់​លោក Chavez ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ស្ថាប័ន​ស្ទាបស្ទង់​មតិ​តំាង​ពី​ប៉ុនា្មន​ខែ​មក​ហើយ។ ពាក់​អាវ​ពណ៌ក្រហម លោក Chavez បាន​ថ្លែង​នៅ​ចំពោះ​មុខ​ហ្វូង​សកម្មជន​គំាទ្រ​លោក​ដោយ​សន្យា​ធ្វើ​ជា​ប្រធានាបតី​ប្រសើរជាងគេ​ដូច​ដែល​លោក​បាន​ធ្វើ​កន្លង​មក និង​ធានា​ថា លោក​នឹង​បន្ត​ធ្វើ​កំណែទម្រង់​ប្រទេស​ឆ្ពោះ​ទៅ​កាន់​សង្គមនិយម ប្រជាធិបតេយ្យ​ក្នុង​សតវត្ស​ទី ២១។ ទន្ទឹម​គ្នា​នេះ លោក Chavez ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាពជាតិ ដោយ​ចង់​និយាយ​សំដៅ​ទៅ​ក្រុមគណបក្សប្រឆំាង។

ក្រុមគណបក្សប្រឆំាង​ដែល​បាន​រួម​គ្នា​នៅ​ពី​ក្រោយ​លោក លោក Henrique Capriels Radonski ដែល​ទទួល​បាន​សម្លេង​គំាទ្រ​តែ ៤៥% ប៉ុណ្ណោះ ទល់​នឹង​លោក Hugo Chavez ដែល​ទទួល​បាន​រហូត​ដល់​ទៅ ៥៤%។ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​ភ្លាម លោក Radonsky បាន​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន និង​អបអរសាទរ​ជ័យជំនះ​របស់​លោក Chavez។ « ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា ខ្ញុំ​នឹង​គោរព​តាម​សេចក្តីសម្រេចចិត្ត​របស់​ប្រជាជន​វ៉េណេស៊ុយអេឡា » នេះ​ជា​ការ​បញ្ជាក់​របស់​លោក Radonsky។ មាន​អាយុ ៥៨ឆ្នំា លោក Hugo Chavez នៅ​តែ​ជា​ឥស្សរជន​មាន​វោហារ​ដដែល តែ​ជា​មួយ​នឹង​វត្តមាន​ជំងឺ​មហារីក​ប្រចំាកាយ លោក Hugo Chavez ហាក់​ដូច​ជា​មាន​ស្ថានភាព​ទ្រុឌទ្រោម​ជាង​ឆ្នំា​មុនៗ។ ជាក់ស្តែង​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​លើក​នេះ លោក Chavez មិន​សូវ​មាន​វត្តមាន​ច្រើន​ដូច​ក្នុង​យុទ្ធនាការ​បោះឆ្នោត​លើក​មុនៗ​ទេ។ ម្យ៉ាង​ទៀត លោក Chavez មាន​ការ​លំបាក​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​​គូប្រជែង​ដ៏​ខ្លំាង​ម្នាក់ គឺ​លោក Henrique Capriels Radonski។ លោក Radonski ដែល​បាន​សន្យា​ថា លោក​នឹង​វិល​ត្រលប់​មក​វិញ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI