បទយកការណ៍

សុខភាព​អនាម័យ​ត្រូវ​បាន​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅតាមសាលារៀន​នានា​​ខណៈដែលមិនទាន់មាន​ដំណឹងពីជម្ងឺ​EV-71

សំឡេង ០៧:៥៤
នៅ​តាម​គ្រឹះស្ថានអប់រំនៅភ្នំពេញ​​សុខភាពអនាម័យ​ត្រូវបានប្រុងប្រយ័ត្នជាពិសេសចំពោះកុមារតូចៗ ដោយសារ​មានជម្ងឺ​ចម្លែក​មួយ​ពាក់ព័ន្ធនឹងមេរោគEV-71
នៅ​តាម​គ្រឹះស្ថានអប់រំនៅភ្នំពេញ​​សុខភាពអនាម័យ​ត្រូវបានប្រុងប្រយ័ត្នជាពិសេសចំពោះកុមារតូចៗ ដោយសារ​មានជម្ងឺ​ចម្លែក​មួយ​ពាក់ព័ន្ធនឹងមេរោគEV-71 RFI/Sophal

នៅ​តាម​​គ្រឹះស្ថាន​​អប់រំ​​ នៅ​​រាជធានី​​ភ្នំពេញ​​ជាពិសេស​​សម្រាប់​​កុមារ​​តូច​ៗ​ ​ត្រូវ​បាន​​មន្ត្រី​​អប់រំ​​ប្រាប់​​ឲ្យ​មាន​​ការប្រុង​​ប្រយ័ត្ន​​អំពី​​បញ្ហា​​អនាម័យ​​បើទោះបីជា​នៅ​មិនទាន់មាន​ការឆ្លង​ណាមួយ​ទាក់​​ទង​​ទៅនឹង​ជម្ងឺ​ពងបែក​ដែលបណ្តាលមកពី​មេរោគ​ Enterovirus​71​ (EV-71)នេះក្តី​។ នៅ​ឯ​​សាលា​ឯកជន​ឯណោះវិញ ​ថ្នាក់ដឹកនាំ​សាលាកំពុងតែ​យកចិត្តទុកដាក់​ខ្លាំង​ដល់​បញ្ហា​សុខភាពអនាម័យ​​របស់​សិស្ស​ផងដែរ ​បន្ទាប់ពី​ជំងឺ​ដែលមាន​វីរុស​ EV-71​ ត្រូវបាន​គេ​ប្រកាស​ថា​​បាន​កើត​មាន​​នៅ​ប្រទេស​កម្ពុជា​ ហើយ​បណ្តាលឲ្យ​កុមារ​ស្លាប់​ជាង​៦០​នាក់​ហើយ​នោះ​។​