បទយកការណ៍

លោក នៅ សីហា ៖«សេវា​ស្រាវជ្រាវ​ទីផ្សារ​កើន តែ​ភាគច្រើន​​ដឹកនាំ​ដោយ​បរទេស»

សំឡេង ១២:០៨
លោក នៅ​ សីហា
លោក នៅ​ សីហា ©rfi-ដឺលុច

ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ដូចៗ​គ្នា​ថា សេវា​នៃ​ការ​ស្រាវជ្រាវ​ទី​ផ្សារ​មុន​បើក​អាជីវកម្ម​បាន​កើតឡើង​ច្រើន​បច្ចុប្បន្ន​នេះ។ លោក នៅ សីហា ដែល​កំពុង​ប្រឡូក​នៅក្នុង​អាជីព​ជា​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​លាង ដឺលុច​អ្នក​ឆ្លើយឆ្លង​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កំណើន​នៃ​សេវា​ស្រាវជ្រាវ​ទាំង​នោះ​កើត​ឡើង​ដោយ​សារ​សកម្មភាព​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​បាន​កើន​ឡើង​ដែរ។ ប៉ុន្តែ​លោក​នៅ សីហា ដែល​ជា​ទីប្រឹក្សា​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​ត្រូវ​ការ​សេវា​ស្រាវជ្រាវ​បន្ថែម​ទៀត ហើយ​និង​ជា​សេវា​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ខ្មែរ។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI