កម្ពុជា

សមាគម​ក្សេមក្សាន្ត​បារម្ភ​ពី​អព្យាក្រិតភាព​របស់​សមាគម ក្រោយ​បាតុកម្ម​របស់​លោក​ជុំ ម៉ី

លោក​ជុំ ម៉ី​ជនរងគ្រោះ​ម្នាក់​ដែល​រួចរស់​ជីវិត​ពី​គុក​ទួលស្លែង
លោក​ជុំ ម៉ី​ជនរងគ្រោះ​ម្នាក់​ដែល​រួចរស់​ជីវិត​ពី​គុក​ទួលស្លែង ©Reuters

ស្របពេល​ដែល​លោក ជុំ ម៉ី ចេញមុខ​ដឹកនាំ​បាតុកម្ម សមាជិក​គណៈកម្មាធិការ​នាយក​របស់​សមាគម​ជនរងគ្រោះ ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ហៅ​កាត់​ថា សមាគម​ក្សេមក្សាន្ត ​ដែលមាន​លោកជុំ ម៉ី ជាប្រធាន​នោះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃសៅរ៍​សម្តែង​ការព្រួយ​បារម្ភ​ថា សកម្មភាព​របស់​លោក ជុំម៉ី អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អព្យាក្រឹតភាព​របស់​សមាគម។

ផ្សាយពាណិជ្ជកម្ម

តំណាង​សមាជិក​១០នាក់​នៃ​គណៈកម្មាធិការ​នាយក​សមាគម​ក្សេមក្សាន្ត ក្នុងនោះ​មាន​លោកជុំស៊ីរ៉ាត អនុប្រធាន​ទីមួយ លោក​ប៊ូ ម៉េង និង​លោក​ឆាត គឹមឈុន អនុប្រធាន​ទី​ពីរ​បាន​ប្រកាស​ជំហរ​សា​ជាថ្មី​ម្តងទៀត ក្នុង​ការ​មិន​ចូលរួម​មហា​បាតុកម្ម​ប្រឆាំង​លោកកឹមសុខា​ដែល​ដឹកនាំ​ដោយ​លោកជុំម៉ី ទេ។ លើស​ពីនេះ តំណាង​ទាំងនោះ​ក៏​បាន​ប្រកាស​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​របស់​សមាគម​ទៀត​ផង។

យ៉ាងណា​ក៏ដោយ លោក ជុំ ម៉ី អះអាងថា លោក​មិន​ខ្វល់ពី​តំណែង​ក្នុង​សមាគមនេះទេ ហើយ​គម្រោង​បាតុកម្ម​របស់​លោក​ក៏​គ្មាន​អ្វីប្រែប្រួល​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI