ផលប្រយោជន៍នៃការពិនិត្យគភ៌ ពេលកំពុងពពោះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អញ្ជើញមកពិនិត្យផ្ទៃពោះ តាំងពីដំបូងភ្លាម គឺជាការចាំបាច់ ក្នុងការរក្សាសុខភាព ទាំងអ្នកជាម្តាយ និងទារក ក្នុងពេលកំពុងពពោះ ពេលសម្រាល និងពេលក្រោយសម្រាល។ ការពិនិត្យផ្ទៃពោះ ឲ្យបានបួនដងយ៉ាងតិច អនុញ្ញាតឲ្យក្រុមគ្រូពេទ្យ តាមដានសុខភាព និងរកឃើញជំងឺគ្រោះថ្នាក់ដល់ជីវិតមួយចំនួន ដែលអាចកើតនៅលើម្តាយ និងទារក ក្នុងពេលឆ្លងទន្លេ និងក៏ជាឱកាសមួយដែលស្ត្រីបានទទួលការអប់រំទូន្មានពីគ្រូពេទ្យ អំពីចំណីអាហារ និងការបំបៅដោះកូនផង។ សូមអញ្ជើញស្តាប់ការពន្យល់បំភ្លឺបន្ថែមរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី អនុប្រធានផ្នែកសម្ភពនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងនៅមន្ទីរសម្ភពសោភា។