លោក អំ សំអាត ៖អ្នកស្រី យោម បុប្ផា, ទឹម សាក់មុន្នី គួរបានដោះលែងនៅថ្ងៃស្អែក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តុលាការរាជធានីភ្នំពេញ នឹងបើកសវនការកាត់ក្តី សំណុំរឿងអ្នកតវ៉ាដីធ្លីកណ្តាលទីក្រុង ពីររូប គឺអ្នកស្រីទឹម សាក់មុន្នី និងអ្នកស្រី យោម បុប្ផា នៅថ្ងៃពុធ ទី២៦ធ្នូស្អែកនេះ។ សកម្មជនតវ៉ាបញ្ហាដីធ្លីទំាងពីរម្នាក់នៅសហគមន៍បឹងកក់ ម្នាក់មកពីបុរីកីឡា ហើយត្រូវបានអាជ្ញាធរចាប់ដាក់ឃុំ កាលពីដើមខែ កញ្ញាកន្លងមកនេះ។ បួនខែក្រោយពីបានជាប់ឃុំ កាលពីសប្តាហ៍មុនអង្គការសិទ្ឋិមនុស្សលីកាដូ បានចេញផ្សាយ ឯកសារនិយាយពីទុក្ខលំបាករបស់ក្រុមគ្រួសារអ្នកទំាងពីរ ក្នុងពេលដែលពួកគាត់ជាប់ពន្ឋនាគារ។ តាមរយៈបទសម្ភាសន៍ ជាមួយ អ៊ឹម ណាវិន នៅថ្ងៃនេះលោក អំ សំអាត ប្រធានបច្ចេកទេស ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូដដែល បានទាមទារថា ថ្ងៃស្អែកតុលាការគួរដោះលែងស្រ្តីទំាងពីរឲ្យមានសេរីភាពឡើងវិញ ពីព្រោះពួកគាត់ជាអ្នកទោសមនសិការ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ