ភ្ញៀវប្រចាំថ្ងៃ
លោកអ៊ិន មាត្រា៖« ទិញសេវាធានារ៉ាប់រងអាយុជីវិត គឺជាការរៀបចំប្រព័ន្ធហិរញ្ញវត្ថុសម្រាប់គ្រួសារ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃព្រហស្បតិ៍ទី១២កញ្ញានេះ គឺលោកអ៊ិន មាត្រា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា ហៅកាត់ថា កម្ពុជាឡៃហ្វ។ នៅក្នុងបទសម្ភាសន៍ជាមួយលាង ដឺលុច លោកអ៊ិន មាត្រា នឹងពន្យល់លោកអ្នក អំពីនិយមន័យសេវាធានារ៉ាប់រងអាយុជីវិត និងសារៈប្រយោជន៍នៃការទិញសេវាធានារ៉ាប់រងអាយុជីវិត។ បើតាមការបញ្ជាក់របស់លោក អ៊ិន មាត្រា សេវាកម្មធានារ៉ាប់រងអាយុជីវិត គឺឧស្សាហកម្មថ្មីដែលទាមទារអោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវចំណាយពេលដើម្បីពន្យល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគេបានចូលរួមក្នុងសេវានេះ។