ជនជាតិ​ឥណ្ឌា​ក្រីក្រ តស៊ូ​ដើរ​លក់មុង នៅ​កម្ពុជា

សំឡេង ០៨:៣១
ជនជាតិ​ឥណ្ឌា​ដើរ​លក់​មុង​នៅ​ស្រុកខ្មែរ
ជនជាតិ​ឥណ្ឌា​ដើរ​លក់​មុង​នៅ​ស្រុកខ្មែរ ©reuters

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជនជាតិ​ឥណ្ឌា​ជាច្រើន​រយនាក់ បាន​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​ប្រកបរបរ​ដើរ​លក់មុង។ ជាមួយ​បង្វេច​ទំនិញ​យួរផង ស្ពាយផង ជនជាតិ​ឥណ្ឌា​ទំាងនោះ​មាន​វត្តមាន នៅ​គ្រប់​ខេត្តក្រុង​ទូទំាង​ប្រទេស​កម្ពុជា។ ក្រុម​ជនជាតិ​ឥណ្ឌា​ដើរ​លក់មុង​និយាយ​ថា​ ពួកគេ គឺជា​ជនក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​របស់ខ្លួន។ ការដើរ​លក់មុង​តត្រុក នៅ​កម្ពុជា​ធ្វើ​អោយ​ជីវភាព​ក្រុម​គ្រួសារ​ពួកគេ នៅឯ​ប្រទេស​ឥណ្ឌា ប្រសើរ​ជាង​ពេល​ដែល​ពួក​គេ​ធ្វើការ​រកស៊ី ក្នុង​ប្រទេស៕

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI