ភ្ញៀវប្រចាំថ្ងៃ
លោក គីម រតនា៖«អង្គការការីតាស ត្រៀមថវិកា៥០ម៉ឺនដុល្លារដើម្បីជួយជនរងគ្រោះដោយទឹកជំនន់»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះគឺលោក គីម រតនា នាយកអង្គការការីតាសកម្ពុជា។ អង្គការការីតាសកំពុងសហការជាមួយអាជ្ញាធរ ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានា។ នៅក្នុងបទសម្ភាសន៍ជាមួយលាង ដឺលុច លោក គីម រតនា បានថ្លែងថា ជំនួយបឋមសង្គ្រោះបន្ទាន់ ពិតជាចាំបាច់បំផុត សម្រាប់ជនរងគ្រោះដែលភៀសខ្លួនពីទឹកជំនន់នោះ។ ប្រធានអង្គការការីតាសរូបនេះ ក៏បានបញ្ជាក់អោយដឹងផងដែរថា អង្គការរបស់លោកបានត្រៀមថវិកាប្រមាណ៥០ម៉ឺនដុល្លារ ដើម្បីជួយសង្គ្រោះពលរដ្ឋប្រមាណ៨ពាន់គ្រួសារ ក្នុងរយៈពេល២ដំណាក់កាល។