ភ្ញៀវប្រចាំថ្ងៃ

លោក ឆាយ ហុកផេង ៖ « កិច្ចព្រមព្រៀង​​សន្តិភាព​​ក្រុង​​ប៉ារីស​​បាន​​បិទ​បញ្ចប់​​សង្រ្គាម​ស៊ីវិល​​នៅ​​កម្ពុជា »

សំឡេង ០៧:២០
លោក ឆាយ ហុកផេង
លោក ឆាយ ហុកផេង ©rfi

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ​ក្នុង​ថ្ងៃសៅរ៍ ទី២២ តុលា​​នេះ គឺ​លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់​​ចៅ​ក្រម​​នៅ​​ក្នុង​​ប្រទេស​បារំាង។ ឆ្លើយ​នឹង​សំណួរ​របស់ ​គួច គន្ធារ៉ា លោក ឆាយ ហុកផេង​ បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី ២០ ឆ្នំា​មុន ពោល​គឺ​នៅ​ថ្ងៃទី ២៣ តុលា ឆ្នំា ១៩៩១ ពិត​ជា​បាន​នំា​ឲ្យ​កម្ពុជា​នូវ​សុខ​សន្តិភាព។ ប៉ុន្តែ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ដែល​កម្ពុជា​កំពុង​មាន​ជម្លោះ​ជា​មួយ​ប្រទេស​ជិតខាង​នា​ពេល​បច្ចុប្បន្ន លោក ឆាយ ហុកផេង​ ​គ្មាន​ជំនឿ​ថា ប្រទេស​មហាអំណាច​ដូច​ជា​បារំាង​នឹង​យក​ចិត្ត​ទុក​ដាក់​ជួយ​​ដោះស្រាយ​ឡើយ ព្រោះ​ថា ស្ថានការណ៍​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ច្រើន បើ​ប្រៀប​នឹង ២០​ឆ្នំា​មុន៕

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI