ភ្ញៀវប្រចាំថ្ងៃ

ប្រាក់​ សុខុន ៖ "កម្ពុជា​​​​រៀប​ចំ​កិច្ច​ប្រជុំ​អន្តរជាតិ​នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូតាវ៉ា លើកទី​១១​ ជាង​មួយ​ឆ្នាំ​មក​ហើយ"

សំឡេង ១៣:១៩
លោក​ ប្រាក់ សុខុន ពេល​ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ (ខែ​សីហា ២០១១)។
លោក​ ប្រាក់ សុខុន ពេល​ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ (ខែ​សីហា ២០១១)។ © AKP

ភ្ញៀវ​ប្រចាំ​សប្តាហ៍​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់ គឺ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា និង​ជា​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​អន្តរជាតិ​នៃ​រដ្ឋភាគី​អនុសញ្ញា​អូតាវ៉ា​ហាមប្រាម​ការ​ប្រើប្រាស់​គ្រាប់​មីន​លើក​ទី​១១ កិច្ចប្រជុំ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ភ្នំពេញ​នា​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ក្នុង​សប្តាហ៍​នេះ លោក​ប្រាក់ សុខុន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហបុរី ហើយ​បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​នេះ​ចូល​ជា​សមាជិក​របស់​អនុសញ្ញា​អូតាវ៉ា។