កាលពីសប្តាហ៍មុនលោកវេជ្ជបណ្ឌិត វូ សុភៈរស្មីបានជំរាបប្រិយមិត្តរួចមកហើយពីមូលហេតុដែល បង្កឲ្យឈឺខ្នង ឈឺចង្កេះ។ នោះគឺការចាស់ទ្រុឌទ្រោមនៃឆ្អឹងខ្នង លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរការឈឺខ្នងប្រភេទនេះ ពុំមានការព្យាបាល ឬវះកាត់ណាអាចបញ្ឈប់ការឈឺចុកចាប់ឲ្យបានជាសះស្បើយឈប់ឈឺរហូត បានទេ គឺមានតែការជួយថែរក្សាដើម្បីភាពយូរអង្វែងនិងកុំឲ្យឆាប់ឈឺតែ ប៉ុណ្ណោះ។ ក្នុងន័យនេះ តើយើងត្រូវធ្វើដូចម្តេចខ្លះទើបអាចថែរក្សា និងការពារឆ្អឹងខ្នងឲ្យរឹងមាំបាន?