ពន្យារកំណើតប្រកបដោយសុវត្ថិភាព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានកូនតាមប្រាថ្នា ជាឱកាសល្អមួយសម្រាប់គ្រួសារក្នុងការថៃរក្សាកូន ជាពិសេសសម្រាប់សុខភាពអ្នកជាម្តាយ។ ការពន្យារកំណើតមានច្រើនប្រភេទ ដែលស្ត្រី និងបុរស អាចជ្រើសរើសបានទៅតាមបំណងប្រាថ្នា និងសុខភាពតម្រូវ។ ការពន្យារកំណើត ដែលពេញនិយម និងមានលក្ខណៈងាយស្រួលជាងគេ គឺការប្រើប្រាស់ថ្នាំ ពន្យារកំណើត ដែលភាសាបារាំងហៅថា La Pilule។ ថ្នាំពន្យារកំណើតជំនាន់ក្រោយៗនេះ មិនត្រឹមតែមិនធ្វើឲ្យស្ត្រីធាត់ទេ តែក៏មិនបានប៉ះពាល់ ឬបញ្ឈប់ស្ត្រីមិនឲ្យគ្មានកូនទៅថ្ងៃក្រោយដែរ។
ប្រវត្តិនៃការកកើតថ្នាំពន្យារកំណើត
ថ្នាំ ពន្យារកំណើត ត្រូវបានគេអនុញ្ញាតឲ្យប្រើប្រាស់ ជាផ្លូវការ ជាលើកដំបូងបង្អស់នៅថ្ងៃទី ៩ ឧសភា ឆ្នាំ ១៩៦០ គឺ៥០ឆ្នាំគត់ គិតមកទល់ថ្ងៃនេះ។
មុននឹងដាក់ឲ្យធ្វើចរាចរណ៍នៅលើទីផ្សារ ថ្នាំពន្យារកំណើតត្រូវបានយកទៅធ្វើតេស្តសាកនៅលើស្ត្រី Porto Rico និងស្ត្រីហៃទី ក៏ប៉ុន្តែគួរឲ្យសោកស្តាយមកទល់ពេលនេះស្ត្រីហៃទីតិចតួចណាស់ដែលមានលទ្ធភាពប្រើប្រាស់ថ្នាំនេះ។
នៅឆ្នាំ១៩៥៥ វេជ្ជបណ្ឌិត Gregory Pincus ជនជាតិអាមេរិក បានសម្រេចរកឃើញថ្នាំពន្យារកំណើតដ៏ជឿនលឿននេះ សម្រាប់ព្យាបាលស្រ្តីដែលមានអ័កមូនមិនទៀងទាត់ លក់ឲ្យតែស្ត្រីមានប្តី រហូតដល់ឆ្នាំ១៩៧២។ គ្រាន់តែបានរកឃើញភ្លាម ប្រទេសសហព័ន្ធអាល្លឺម៉ង់ បានដាក់លក់ឆ្នាំនៅលើទីផ្សារភ្លាម ចំណែកនៅប្រទេសបារាំង គេត្រូវរង់ចាំដល់ឆ្នាំ១៩៦៧ ទើបរដ្ឋផ្តល់ការអនុញ្ញាត។
តាមការពិត ថ្នាំពន្យារកំណើតដោយប្រើសារធាតុអ័កមូន ត្រូវបានគ្រូពេទ្យអាល្លឺម៉ង់រកឃើញ តាំងពីទសវត្សឆ្នាំ១៩២០មកម្ល៉េះ។ តែពេលនោះ គឺជាថ្នាំចាក់។
គុណសម្បត្តិនៃការប្រើប្រាស់ថ្នាំនេះ គឺបានផ្តល់សេរីភាពយ៉ាងខ្លាំងដល់យុវវ័យ ជាពិសេសក្មេងស្រី ប៉ុន្តែថ្នាំការពារមិនឲ្យមានកូន មិនអាចជួយអ្នកប្រើប្រាស់ ក្នុងការទប់ស្កាត់ជំងឺឆ្លងតាមផ្លូវភេទបានឡើយ។ ស្រោមអនាម័យ នៅតែជាមធ្យោបាយដ៏ប្រសើរមួយក្នុងការទប់ស្កាត់ការបង្កកំណើតផង និងរាល់គ្រប់ជំងឺកាមរោគ រាប់ទាំងជំងឺស៊ីដាផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ