លោក សម រង្ស៊ី៖ « គណបក្សសមរង្ស៊ីនឹងធ្វើការផ្លាស់ប្តូរតំណាងរាស្រ្តពាក់កណ្តាលអាណត្តិ ស្របតាមគោលការណ៍របស់បក្ស »
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្ញៀវប្រចំាសប្តាហ៍របស់គួច គន្ធារ៉ានាថ្ងៃសៅរ៍ ទី២៩ មករា ឆ្នំា ២០១១ គឺលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី។ លោកសម រង្ស៊ីបានបញ្ជាក់អំពីការផ្លាស់ប្តូរតំណាងរាស្រ្តគណបក្សសម រង្ស៊ីនាពាក់កណ្តាលអាណត្តិ ស្របតាមគោលការណ៍របស់គណបក្ស។ ទាក់ទងនឹងការចងសម្ព័ន្ធភាពជាមួយគណបក្ស សិទ្ធិមនុស្ស លោកសម រង្ស៊ីបានអះអាងថា គណបក្សសម រង្ស៊ីនឹងមិនប្តូរជំហររបស់ខ្លួនដែលធ្លាប់មានពីពេលមុនទេ ពោលគឺបើកចំហរជានិច្ច ដើម្បីបង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យទំាងអស់។ ទន្ទឹមគ្នានេះ លោកសម រង្ស៊ីក៏បានបញ្ជាក់ពីក្តីសង្ឃឹមក្នុងការស្វែងរកដំណោះស្រាយសមស្របមួយ ដែលនឹងអនុញ្ញាតឲ្យលោកអាចវិលចូលស្រុកវិញ នាពេលឆាប់ៗខាងមុខ។