អៀរ៉ង់-កូរ៉េខាងជើង

ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​តេហេរ៉ង់​ចាប់ដៃគ្នា​សហការ​ផ្នែក​វិទ្យាសាស្រ្ត

កូរ៉េខាងជើង និង​អៀរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​កិច្ចសហប្រតិបត្តិការ​​ផ្នែក​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា។ ពិធី​ចុះ​ហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ បន្ទាប់​ពី​ជំនួប​កំពូល​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ និង​ដោយ​មាន​វត្តមាន​លោក​ប្រធានាធិបតី​អៀរ៉ង់ Mahmoud Ahmadinejad និង​មនុស្ស​ខ្លំាង​ទី២​របស់​កូរ៉េខាងជើង​លោក Kim Yong-nam។ ក្រុម​អ្នកសង្កេតការណ៍​បាន​សម្តែង​ក្តីបារម្ភ​យ៉ាង​ខ្លំាង​ចំពោះ​ព័ត៌មាន​នេះ។ គួរ​ជម្រាប​ជូន​ថា តាម​ពិត​ទៅ កូរ៉េខាងជើង និង​អៀរ៉ង់​បាន​ជាប់​សង្ស័យ​ពី​បទ​បាន​លួច​ផ្តោះប្តូរ​ផ្នែក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និង​កំាជ្រួចអន្តរទ្វីប​ជាមួយ​គ្នា​អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ។

មជ្ឈមណ្ឌល​នុយក្លែអ៊ែរ​នៅ Bouchehr ក្នុង​ប្រទេស​អ៊ីរ៉ង់
មជ្ឈមណ្ឌល​នុយក្លែអ៊ែរ​នៅ Bouchehr ក្នុង​ប្រទេស​អ៊ីរ៉ង់ AFP/ATTA KENARE
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង និង​អៀរ៉ង់​ដែល​ត្រូវ​បាន​លោក​អតីត​ប្រធានាធិបតី​អាមេរិក George W.Bush ចាត់​ទុក​ជា​ប្រទេស​សភាវៈអាក្រក់​បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​ឆន្ទៈ​ធ្វើ​សហប្រតិបត្តិ​រួម​គ្នា។ បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អៀរ៉ង់ ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​តេហេរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមេព្រៀង​មួយ​ស្តីពី​កិច្ចសហប្រតិបត្តិ​ផ្នែក​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា។ ផ្អែក​តាម​កិច្ចព្រមព្រៀង​នោះ ប្រទេស​ទំាង​ពីរ​គ្រោង​នឹង​ធ្វើ​ការ​ផ្តោះប្តូរ​គ្រឿងបរិក្ខារ​វិទ្យាសាស្រ្ត និង​ការ​បញ្ជូន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​នូវ​បច្ចេកវិទ្យា​ផ្នែក​ព័ត៌មាន និង​ថាមពល។

តាម​ពិត​ទៅ ក្រុម​អ្នកឯកទេស​ផ្នែក​ការ​សាយភាយ​នុយក្លេអ៊ែរ​បាន​សម្តែង​ក្តីបារម្ភ​ជា​យូរយារ​ណាស់​មក​ហើយ ពី​កិច្ចសហប្រតិបត្តិការ​រវាង​កូរ៉េខាងជើង និង​ប្រទេស​អៀរ៉ង់។ កាល​ពី​ឆ្នំា ២០១១ អ្នកវិទ្យាសាស្រ្ត​អាមេរិកំាង​ម្នាក់​ឈ្មោះ Siegfried Hacker បាន​ទាញ​សញ្ញា​អាសន្ន​ថា អ្នកជំនាញ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​អៀរ៉ង់​បាន​សហការ​គ្នា​ល្អ​ណាស់ និង​បាន​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​នូវ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ​នេះ។

យ៉ាង​ណា​ក៏​ដោយ ការ​ដែល​កូរ៉េខាងជើង និង​អៀរ៉ង់​​បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​ឆន្ទៈ​ធ្វើ​សហប្រតិបត្តិ​រួម​គ្នា​នា​ពេល​នេះ ជា​សញ្ញា​ថ្មី​មួយ​ទៀត​ដែល​ប្រទេស​ទំាង​ពីរ​ចង់​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​មិន​ព្រម​ចុះ​ញ៉ម​នៅ​ចំពោះ​មុខ​គំនាប​របស់​សហគមន៍​អន្តរជាតិ។ សហគមន៍​អន្តរជាតិ​ដែល​បាន​ទាមទារ​ឲ្យ​ប្រទេស​ទំាង​ពីរ​រំសាយ​ចោល​ទំាង​ស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ដោយឡែក សម្រាប់​ទីក្រុង​ព្យុងយ៉ាង កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង​តេហេរ៉ង់​ពេល​នេះ​គឺ​ជា​សក្ខីកម្ម​មួយ​ដើម្បី​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ថា កូរ៉េខាងជើង​មាន​សម្ព័ន្ធមិត្ត​នៅ​លើ​ឆាកអន្តរជាតិ គឺ​មិន​មែន​នៅ​ឯកោ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI