អានតួអត្ថបទ
អ៊ីស្រាអែល​-ប៉ាឡេស្ទីន

ប៉ូលិស​និង​​ទាហាន​​អ៊ីស្រាអែល​​រាប់​រយ​​នាក់​​រុះរើ​​ជំរំ​​ជនជាតិ​​ប៉ាឡេស្ទីន

ប៉ូលិស​ និង​ទាហាន​ការពារ​ព្រំដែន​អ៊ីស្រាអែល​៥០០​នាក់ រុះ​រើ​ជំរំ​សកម្ម​ជន​ប៉ាឡេស្ទីន ​ ស្ថិត​នៅ​ចន្លោះ Cisjordanie និង​ភាគ​ខាង​លិច​​ក្រុង​ Jérusalem
ប៉ូលិស​ និង​ទាហាន​ការពារ​ព្រំដែន​អ៊ីស្រាអែល​៥០០​នាក់ រុះ​រើ​ជំរំ​សកម្ម​ជន​ប៉ាឡេស្ទីន ​ ស្ថិត​នៅ​ចន្លោះ Cisjordanie និង​ភាគ​ខាង​លិច​​ក្រុង​ Jérusalem
ដោយ៖ ព្រំ សឿន សូលីណា
១៥ នាទី

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ទាហាន​​និង​ប៉ូលិស​​អ៊ីស្រាអែល ​​រាប់​រយ​នាក់​បាន​នាំ​គ្នា​ ចុះ​ទៅ​រុះរើ​ជំរំ​សកម្មជន​ប៉ាឡេស្ទីន​ មួយ​កន្លែង​ស្ថិត​នៅ​ ក្នុង​គំរោង​សាងសង់​តំបន់​អាណានិគម​របស់​អ៊ីស្រាអែល នៅ​ Cisjordanie បណ្តេញ​​​ សកម្ម​ជន​ប៉ាលេស្ទីន​ អោយ​ចេញ​ពី​ទី​នោះ​។ តាំង​ពី​ថ្ងៃ​សុក្រ​មក សកម្ម​ជន​​​ប៉ាឡេស្ទីន ​​បាន​​បោះ​ជំរំ​នេះ​ឡើង​ ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ តបត​ដោយ​អហិង្សា​ ចំពោះ​ការ​កាន់​កាប់ ​របស់​អ៊ីស្រាអែល។ ពួក​គេ​​បាន​​ចោទ​ថា​ អ៊ីស្រាអែល​​​នៅ​តែ​​ជំនះ​នឹង​​ច្បាប់​អន្តរជាតិ ដោយ​ដាក់​អាណានិគម​ខុស​ច្បាប់ នៅ​លើ​ទឹក​ដី​ដែល​ខ្លួន​បាន​លួច​ ដោយ​ឈូស​កំទេច​​លំនៅ​ដ្ឋាន​របស់​ប្រជាជន​ប៉ាឡេស្ទីន។គំរោង​តំបន់​អាណានិគម​​អ៊ីស្រាអែល​​​ ឈ្មោះថា​​គំរោង​ E១ ទាក់​ទង​នឹង​​តំបន់​ចន្លោះ Cisjordanie និង​ភាគ​ខាង​លិច​​ក្រុង​ Jérusalem ដែល​អ៊ីស្រាអែល​ចង់​ដាក់​អាណានិគម​របស់​ខ្លួន​ តែ​មាន​ការជំទាស់​មិន​យល់​ព្រម​ពី​ប៉ាឡេស្ទីន​។

ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ និង​ទាហាន​ការពារ​ព្រំដែល​អ៊ីស្រាអែល​ ប្រហែល​ជា​ ៥០០​នាក់ ​ បាន​នាំ​​ម៉ាស៊ីន​ឈូស​ដី ជា​ច្រើន​គ្រឿង​ ទៅ​រុះ​រើ​ជំរំ​សកម្ម​ជន​ប៉ាឡេស្ទីន ​ ស្ថិត​នៅ​ចន្លោះ Cisjordanie និង​ភាគ​ខាង​លិច​​ក្រុង​ Jérusalem។

យោង​តាម​​លោក Moustafa Barghouti ដែល​ជា​សមាជិក​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ប៉ាឡេស្ទីន ប៉ូលិស​អ៊ីស្រាអែល​រាប់​រយ​នាក់ បាន​ចេញ​មក​ពី​គ្រប់​ច្រក ដើម្បី​ឡោម​ព័ទ្ធ ​ជន​ជាតិ​​ប៉ាឡេស្ទីន ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​បាន​ចាប់​ខ្លួន​ពួក​គេ​ មួយ​ម្តង​ៗ ជា​បន្ត​បន្ទាប់។
ប៉ុន្តែ​ប៉ូលិស​អ៊ីស្រាអែល​ បាន​បដិសេធ​ថា​ មិន​មាន​ការ​ចាប់​ខ្លួន​អ្វី​ទេ ពួក​គេ​គ្រាន់​តែ​នាំ​ជនជាតិ​ប៉ាឡេស្ទីន​​ទាំង​នោះ​ ចេញ​ពី​ទី​នោះ តែ​ប៉ុណ្ណោះ។

តាំង​ពី​ថ្ងៃ​សុក្រ​មក សកម្ម​ជន​​​ប៉ាឡេស្ទីន ​​បាន​​បោះ​ជំរំ​នេះ​ឡើង​ ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ តបត​ដោយ​អហិង្សា​ ចំពោះ​ការ​កាន់​កាប់ ​របស់​អ៊ីស្រាអែល។ ជនជាតិ​​ប៉ាឡេស្ទីន​​​ជាង​ពីរ​រយ​នាក់ បាន​បដិសេធ​មិន​ព្រម​ចេញ​ពី​ទីនោះ ទោះ​បី​ជា​មាន​ការ​គំរាម​​កំហែង​បណ្តេញ​ចេញ​ ពី​អ៊ីស្រាអែល​ក៏​ដោយ។ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក ប៉ូលិស​អ៊ីស្រាអែល​ បាន​ចែក​ចាយ​​បទបញ្ជា​រដ្ឋាភិបាល​ខ្លួន​ ដែល​បណ្តេញ​​​សកម្ម​ជន​​ប៉ាឡេស្ទីន អោយ​ចេញ​ពី​ជំរំ​ ដោយ​ប្រកាស​ថា ទី​នោះ ជា​តំបន់​ទាហាន​ដែល​​មាន​ការ​ហាម​ឃាត់​មិន​អោយ​​នៅ។ ប៉ុន្តែ​សកម្ម​ជន​​ប៉ាឡេស្ទីន មិន​ព្រម​ចាកចេញ ដោយ​សារ​តែ​តុលាការ​កំពូល​របស់ អ៊ីស្រាអែល​បាន​ផ្អាក​​​ការ​អនុវត្ត​បទ​បញ្ជា​នេះ​វិញ។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​​បញ្ជា​អោយ​ទ័ព​សន្តិសុខ​​ បណេ្តញ​ជនជាតិ​ប៉ាឡេស្ទីន​​​​ភ្លាមៗ​ ចេញ​ពី​តំបន់​​ Maalaé Adoumin និង​ក្រុង​ Jerusalem។ តំបន់​នេះ​​ ស្ថិត​ក្នុង​គំរោង​តំបន់​ E១ ដែល​ជា​គំរោង​អាណានិគម​ ដាក់​​អោយ​មាន​ការ​កាន់​កាប់​ របស់​អ៊ីស្រាអែល​ នៅ​ក្នុង​តំបន់​នេះ​ និង​ផ្តាច់​តំបន់​ Cisjordanie ជា​ពីរ​ផ្នែក​ អាច​ធ្វើ​អោយ​ប៉ះ​ពាល់ ដល់​ដំណើរ​ការ​នៃ​រដ្ឋ​ ​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ