ជប៉ុន

នាយក​រដ្ឋមន្រ្តី​ជប៉ុន​ចាត់ទុក​ស៊ូណាមី​លើកនេះ​ជា​គ្រោះមហន្តរាយ​ធម្មជាតិ​ថ្នាក់​ជាតិ

ប្រជាជន​ជប៉ុន រងគ្រោះ​ចាកចេញពី​គំនរ​បាក់បែក
ប្រជាជន​ជប៉ុន រងគ្រោះ​ចាកចេញពី​គំនរ​បាក់បែក ©REUTERS/Kyodo

មួយថ្ងៃ​ក្រោយ​រលកយក្ស​ស៊ូណាមី​បោកបក់​មកលើ​ប្រទេស​ជប៉ុន ក្រុមជួយ​សង្រ្គោះ ជប៉ុន បាន​ចាប់ផ្តើម​ដើររុករក​ជនរងគ្រោះ ប៉ុន្តែ គេ​បារម្ភថា ជនរងគ្រោះ​ភាគច្រើន​នឹង​ក្លាយ​ទៅ​ជាសាកសព​ដោយសារ​លង់ទឹក​សមុទ្រ​ដែល​មាន​រលក ​ច្រាន យ៉ាង​គំហុក កាលពីថ្ងៃ សុក្រ ទី ១១ មីនា ២០១១។ តុល្យការ​ចុងក្រោយ​បង្ហាញ​ថា គ្រោះរញ្ជួយដី ដែល​បង្ក​ជា​រលក​យក្ស​ស៊ូណាមី បាន​សម្លាប់​មនុស្ស​ជាង ១៧០០​នាក់ និង​មនុស្ស​ជា​ច្រើន​ជាង ១១២៨​នាក់​ផ្សេងទៀត​កំពុង​បាត់ខ្លួន ទៅ​ក្នុង​ទឹកសមុទ្រ និង​ក្នុង​ ភក់​ដែល​នាំមក​ដោយ​រលកយក្ស ស៊ូណាមី។

ផ្សាយពាណិជ្ជកម្ម

 

នៅព្រឹកថ្ងៃ​សៅរ៍ ទី ១២ មីនា នេះ ប្រជាជន​ជប៉ុន​បាន​ភ្ញាក់ បើកភ្នែក​ឡើង ឃើញ សំណង់​អគារ​បាក់បែក​ធ្លាក់​ពេញដី ដែល​បង្ក​ឲ្យ​ការរញ្ជួយ​ដី កម្រិត ៨,៩​មាត្រដ្ឋាន​រិចទែរ កាលពីថ្ងៃ​សុក្រ។ នៅថ្ងៃ​នេះ ទាហាន​ជប៉ុន​បាន​រក​ឃើញ​សាកសព​មនុស្ស​ពី ៣០០​ទៅ ៤០០ ដែល​អណ្តែត​មក​ទើរ​​លើ​ឆ្នេរ។នេះ​បើតាម​ប្រភព ពី​ប្រទេស​ជប៉ុន ស្រង់​បាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

រហូត​មកដល់​ពេលនេះ គេ​នៅ​មិន​ទាន់​បាន​ដំណឹង​ពី​ រទេះភ្លើង​បួន​ ខ្សែ​ដែល​បាន​រត់ នៅតាម​បណ្តោយឆ្នេរ​សមុទ្រ ក្នុង​ពេល​មាន​រលកយក្ស​ស៊ូណាមី នៅឡើយទេ។ នៅថ្ងៃ​នេះ ទៀត ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​តូក្យូ​អាច​ប្រឈម​មុខ​នឹង​ការគ្មាន​ភ្លើង​ប្រើ​ប្រាស់ នៅ​ថ្ងៃ​សៅរ៍ នេះ នៅពេល​ដែល​រោងចក្រ​អគ្គិសនី​ពីរ ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​បិទ ក្រោយ​គ្រោះរញ្ជួយដី។
 

នាយករដ្ឋមន្រ្តី ជប៉ុន នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ចាត់ទុក​គ្រោះថ្នាក់​លើកនេះ​ថា ជា​គ្រោះមហន្តរាយ​ធម្មជាតិ សម្រាប់​ជាតិ ដែល​មិន​ធ្លាប់មាន​ពីមុន។ លោក​ណាអូតូ កាន ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​មានការស្ងប់ចិត្ត បាន​និយាយ​ថា៖ « ខ្ញុំ​សុំ​ឲ្យ​ប្រជាជន​ជប៉ុន តស៊ូជំនះ​នឹង​គ្រោះរញ្ជួយដី​លើកនេះ»។ ដោយ​និយាយ​ទៅ​កាន់​ប្រជាជន​ជប៉ុន នាយករដ្ឋមន្រ្តី​ជប៉ុន បាន​បន្ថែម​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រឹងប្រែង អស់សមត្ថភាព​ដើម្បី​ទប់ទល់ ដោះស្រាយ ផលវិបាក ក្រោយគ្រោះមហន្តរាយ។

លោក ហឹម រុនស៊ីណារ៉េត ​និស្សិតខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ទីក្រុងតូក្យូ

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI