ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​ទិតៀន​រិះ​គន់​ក្រុមហ៊ុនTEPCO

សកម្មជន​បរិស្ថាន​ Greenpeace វ៉ាស់​កំរិត​វិទ្យុ​សកម្ម នៅ​ចម្ងាយ​៤០​គម.ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ថ្ងៃ​ទី ២៧ មីនា ២០១១
សកម្មជន​បរិស្ថាន​ Greenpeace វ៉ាស់​កំរិត​វិទ្យុ​សកម្ម នៅ​ចម្ងាយ​៤០​គម.ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ថ្ងៃ​ទី ២៧ មីនា ២០១១ Reuters/Christian Slund

ការគិត​ភាន់​ច្រឡំ​របស់​ក្រុមហ៊ុន​TEPCO​ ស្តីពី​កំរិត​វិទ្យុសកម្ម​ នៅ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ នៅ​Fukushima​ពុំ​អាច​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ទទួល​យក​បាន​ឡើយ។​ក្រុមហ៊ុន​ TEPCO​ដែល​ទទួល​បន្ទុក​គ្រប់​គ្រង​រោងចក្រ​នៅ​Fukushima​ បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​២៧​មីនា​ម្សិល​មិញ​ថា​ បាន​ផ្តល់​ឱ្យ​ភាន់​ច្រឡំ​កំរិត​វិទ្យុសកម្ម​ នៅ​ពេល​ដែល​ខ្លួន​បាន​ប្រកាស​ថា​ កំរិត​វិទ្យុសកម្ម​នៅ​រោងចក្រ​នុយក្លេអ៊ែរ​មាន​ចំនួន​១០​លាន​ដង​ច្រើន​ជាង​ កំរិត​ធម្មតា​ ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​សង្គ្រាម​ពាក្យ​សំដី។​ដំណាល​ពេល​គ្នា​នេះ​ ​ ផែនដី​បាន​រញ្ជួយ​ម្តង​ទៀត​ នៅ​ប្រទេស​ជប៉ុន។ ​ការរញ្ជួយ​ផ្ទួន​មាន​កំរិត​៦,៥​អង្សា​ ស្រប​តាម​មាត្រដ្ឋាន​Richter​ កើត​មាន​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប៉ែក​ឦសាន​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍ របស់Frédéric Charles ពីទីក្រុង​Moriokaប្រែ​សម្រួល​ដោយ​ វីនស្តុន រតនា

ការរញ្ជួយ​ផ្ទួន​ថ្មី​ដ៏​កំណាច​បាន​កើត​មាន​នៅ​តំបន់​Morioka។​ ការប្រកាស​អាសន្ន​អំពី​រលក​យក្ស​ស៊ូណាមី​ត្រូវ​បាន​ធ្វើ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នៅ​ប៉ែក​ឦសាន​នៃ​តំបន់​Morioka​មុន​នឹង​ត្រូវ​លុប​ចោល​ទៅ​វិញ។​ ផែន​ដី​បាន​រញ្ជួយ​ឥត​ឈប់​ឈរ។​ ការ​នេះ​ធ្វើ​ឱ្យ​ពុល​រលក​ ប៉ុន្តែ​ធ្វើ​ឱ្យ​គេ​ទម្លាប់​បាន​ទៅ​វិញ។

រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ណាអូតូ​ កាន​ ទិតៀន​រិះ​គន់​ខ្លាំង​ណាស់​ក្រុមហ៊ុន​TEPCO​ដែល​ទទួល​បន្ទុក​គ្រប់​គ្រង​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ នៅ​Fukushima​ ដោយ​ហេតុ​បាន​ភាន់​ច្រឡំ​ក្នុង​ការអាន​កំរិត​វិទ្យុសកម្ម​ នៅ​ជិត​ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​ម៉ាស៊ីន​ប្រតិកម្ម។

តាម​ពិត​ ក្រុមហ៊ុន​TEPCO​កែ​ប្រែ​របៀប​គិត​លេខ​របស់​ខ្លួន​ ដើម្បី​បន្ទាប​បន្តូច​កំរិត​វិទ្យុសកម្ម​ នៅ​ក្នុង​រោង​ចក្រ​ -ស្រប​តាម​អ្នក​ជំនាញ​ការ​ឯករាជ្យ​ម្ចាស់ការ។​រដ្ឋាភិបាល​មាន​ប្រភព​ព័ត៌មាន​តែ​មួយ​គត់​គឺ​ក្រុមហ៊ុន​TEPCO​ស្តី​ពី​អ្វីៗ​កើត​មាន​នៅ​ក្នុង​រោង​ចក្រ​ ទើប​តែ​នៅ​ថ្ងៃ​នេះ​ មាន​ក្តី​ទោមនស្ស​អាក់​អន់​ស្រពន់​ចិត្ត។
 

កំរិត​វិទ្យុសកម្ម​លែង​មាន​ចំនួន​១០លាន​ដង​ច្រើន​ជាង​កំរិត​ធម្មតា​នៅ​ជិត​ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​ទៀត​ឡើយ​ ប៉ុន្តែ​មាន​ចំនួន​តែ​១០ម៉ឺន​ដង​ប៉ុណ្ណោះ​ច្រើន​ជាង​កំរិត​ធម្មតា។​ ការនេះ​ធ្វើ​ឱ្យ​កក់​ក្តៅ​ក្នុង​ចិត្ត​ឡើង​វិញ​ចំពោះ​ពួក​អ្នក​បច្ចេកទេស​នៃ​រោង​ចក្រ​នៅ​Fukushima​ដែល​ក្នុង​ចំណោម​នេះ​មាន​បី​នាក់​ទើប​នឹង​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI