បទយកការណ៍

លោក Jean-Michel Filippi ៖« ខ្ញុំ​ចង់​ជួយ​កូនខ្មែរ​ខ្លះអោយ​ក្លាយ​ជា​ភាសាវិទូ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ជនបរទេស​ជាច្រើន​បាន​សរសេរ​សៀវភៅ និង​ចងក្រង​ឯកសារ​អំពី​ប្រទេស​កម្ពុជា។ ពួក​គេ​សរសេរ​អំពី​វិស័យ​ផ្សេងៗ​គ្នា សង្គម សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ ក៏​មាន​លោក Jean-Michel Filippi ដែល​បាន និង​កំពុង​សិក្សា​អំពី​ភាសាខ្មែរ ភាសា​ជនជាតិ​ភាគតិច​របស់​កម្ពុជា។ ជនជាតិ​ភាសាវិទូ​ជនជាតិ​បារាំង​រូប​នេះ​បាន​ដើរ​លុកលុយ​ចូល​ទៅ​ក្នុង​ភូមិ​ជនជាតិ​ជាច្រើន​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​អំពី​ភាសា​របស់​ពួក​គេ។ លោក Jean-Michel Filippi បាន​អោយ​តម្លៃ​យ៉ាងខ្លាំង​ទៅ​ភាសា ហើយ​លោក​មាន​បំណង​ចងក្រង​ឯកសារ​ភាសា​ជនជាតិ​ភាគតិច​សម្រាប់​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ និង​ដើម្បី​ជួយ​អោយ​កូនខ្មែរ​មួយ​ចំនួន​ឲ្យ​ក្លាយ​ជា​ភាសាវិទូ​ដែរ៕

លោក Jean-Michel Filippi ៖« ខ្ញុំ​ចង់​ជួយ​កូនខ្មែរ​ខ្លះអោយ​ក្លាយ​ជា​ភាសាវិទូ  »
លោក Jean-Michel Filippi ៖« ខ្ញុំ​ចង់​ជួយ​កូនខ្មែរ​ខ្លះអោយ​ក្លាយ​ជា​ភាសាវិទូ »
មើលវគ្គផ្សេងទៀត