លោក គង់ គំា៖« គណបក្សសង្រ្គោះជាតិនឹងទទួលបានជ័យជំនះនៅឆ្នំា ២០១៣ ព្រោះប្រទេសជាតិកំពុងជួបគ្រោះថ្នាក់ »
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី៦ តុលានេះ គឺលោក គង់ គំា សមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្សសម រង្ស៊ី។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោក គង់ គំាមិនបានភ្ញាក់ផ្អើលនឹងការសុំលាលែងពីតំណែងប្រធានគណបក្សសម រង្ស៊ីរបស់លោក សម រង្ស៊ីទេ។ ទាក់ទងនឹងដំណើរការរបស់គណបក្សសង្រ្គោះជាតិដែលមានលោក សម រង្ស៊ីជាប្រធាន លោក គង់ គំាមានជំនឿថា គណបក្សថ្មីមួយនេះនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជាតិនាឆ្នំា ២០១៣ខាងមុខ។ យោងតាមលោក គង់ គំា គ្មានហេតុផលណាមួយដែលគណបក្សសង្រ្គោះជាតិនឹងទទួលការបែកបាក់នោះទេ។ តែផ្ទុយទៅវិញ លោក គង់ គំាបានប្រកាសធានាថា លោកនឹងសុខចិត្តប្រគល់តំណែងប្រធានគណបក្សសម រង្ស៊ីឲ្យទៅលោក សម រង្ស៊ីវិញ៕