ភ្ញៀវប្រចាំថ្ងៃ

លោក​ កឹម សុខា ៖ បាតុ​កម្ម​លើក​នេះ​នឹង​ធ្វើ​ទាល់​តែបាន​សម្រេច​ដូច​ការចង់​បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

សំឡេង ១០:៥២
លោក​ កឹម​ សុខាអនុ​ប្រធាន​គណបក្សសង្គ្រោះជាតិ។​
លោក​ កឹម​ សុខាអនុ​ប្រធាន​គណបក្សសង្គ្រោះជាតិ។​ © សុវណ្ណារ៉ា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​សៅរ៍ទី​ ១៩​តុលានេះ​ គឺលោក​ កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ឆ្លើយ​តប​នឹង​សំណួ​របស់ ​ប៉ែន បូណា លោក ​កឹម សុខា អះអាង​ថា មហា​បាតុកម្ម​​នៅ​ថ្ងៃទី​២៣តុលា​នេះ​ នឹង​ធ្វើ​ឡើង​៣ថ្ងៃ​យ៉ាងតិច​។ ប្រសិន​បើការ​ទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិមិន​បាន​សម្រេច​ទេ បាតុកម្ម​នឹង​បន្ត​ធ្វើ​ឥត​ឈប់ឈរ​។ បើយោង​តាមលោក​ កឹម សុខា លទ្ធ​ផល​នៃមហា​បាតុកម្ម​ពីរ​លើក​កន្លង​ទៅ ​គឺជា​​​ការបង្ហាញ​ទៅ​គណបក្ស​កាន់​អំណាច​ថា​ ខ្លួន​មិន​អាច​ធ្វើអ្វី​បាន​តាមចិត្ត​ដូច​ពីមុន​ទៀត​ទេ ហើយ​ក៏​បង្ហាញ​ទៅ​សហគមន៍​អន្តរ​ជាតិ​ជួយ​អន្តរាគមន៍​ដល់​កម្ពុជា​ផងដែរ​។