សិល្បៈល្ខោន ខំប្រឹងជំនះ ដើម្បីរក្សាកេរដំណែលពីបរមបុរាណ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:២៥
សព្វថ្ងៃនេះ សិល្បៈល្ខោនយីកេ ល្ខោនបាសាក់ និងល្ខោនស្រមោលស្បែក ជាដើម កំពុងបាត់បង់នូវប្រជាប្រិយភាព ពីសង្គមកម្ពុជា ដោយសារតែឥទ្ធិពលវប្បធម៌បរទេស។ ក៏ប៉ុន្តែក្រុមអ្នកសម្តែងសិល្បៈល្ខោន កំពុងតែខិតខំ អភិវឌ្ឍខ្លួន ដោយបង្កើតឈុតឆាកថ្មី និងបញ្ចូលឧបករណ៍ភ្លេងសម័យ ដើម្បីបង្កើតការទាក់ទាញទស្សនិកជន។ ម្យ៉ាងទៀត ទោះបីជា ការសម្តែងល្ខោន ទទួលបានកម្រៃតិចតួច ប៉ុន្តែពួកគេ នៅតែប្រឹងប្រែង ដើម្បីថែរក្សាសិល្បៈល្ខោន ដែលជាកេរដំណែល តាំងពីបរមបុរាណ ឲ្យនៅតែបន្តមានឈ្មោះ បោះសំឡេងក្នុងសង្គម។