ភ្ញៀវប្រចាំថ្ងៃ

លោក​ នេត្រ​ ភក្ត្រា​៖ ​ក្រោយ​បញ្ចប់​សវនាការ​​សំណុំ​រឿង​០០២​ ដំណាក់​កាល​ទី១​ សាលា​ក្តី​ខ្មែរ​ក្រហម​​នឹង​ដំណើរ​ការ​សវនាការ​​សំណុំ​រឿង​០០២​ ដំណាក់​កាល​ទី២ ​ភ្លាម​

សំឡេង ១១:៥៩
លោក នេត្រ ភក្ត្រា​ អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​
លោក នេត្រ ភក្ត្រា​ អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ RFI

សវនាការ​ស្តាប់​សេចក្តីសន្និដ្ឋាន​បញ្ចប់​ការពិភាក្សា​ដេញដោល លើ​សំណុំរឿង០០២ ដំណាក់កាល​ទី១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១៦តុលា ដល់​ថ្ងៃទី៣១តុលា។ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា ក្រោយពី​បញ្ចប់​សវនាការ​ដំណាក់កាល​ទី១ អង្គជំនុំជម្រះ​សាលាដំបូង ទី២ ត្រូវ​បង្កើតឡើង​ភ្លាម ដើម្បី​បន្ត​សវនាការ​កាត់ទោស លោក នួន​ជា និង​លោក ខៀវ​សំផន ក្នុង​សំណុំរឿង០០២ ដំណាក់កាល​ទី២ និង​ដំណាក់កាល​ទី៣។ ក្នុងនោះ វិបត្តិ​ថវិកា​សម្រាប់​ភាគី​ជាតិ រហូតដល់​បំណាច់​ឆ្នាំ២០១៣ លែង​ចោទ​ជា​បញ្ហា​ទៀតហើយ ដោយសារតែ​រដ្ឋាភិបាល​បានផ្តល់​ប្រាក់​បដិភាគ ១លាន៨សែន​ដុល្លារ សម្រាប់​បើកប្រាក់​ខែ​ដល់​បុគ្គលិក​ជាតិប្រមាណ ២៣០នាក់៕

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI