ភ្ញៀវប្រចាំថ្ងៃ

លោក​ គឹម​ សាវុធ​៖«យើង​ចង់​ផ្សព្វ​ផ្សាយ​អង្ករ​ខ្មែរ​អោយ​ទូលំ​ទូលាយ​»

សំឡេង ០៩:៥៦
លោក គឹម សាវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា
លោក គឹម សាវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១០តុលា​នេះ គឺ​លោក គឹម សាវុធ ប្រធាន​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា។ សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា​ដែល​នឹង​រៀបចំ​បុណ្យ​អង្ករ​កម្ពុជា​ឆ្នាំ​ទី១ នៅ​ថ្ងៃទី១១តុលា​ នៅក្នុង​ខេត្តសៀមរាប។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​តាម​ខ្សែ​ទូរស័ព្ទ លោក​គឹម សាវុធ​ បាន​ពន្យល់ថា សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា កំពុង​អនុវត្ត​ការផ្សព្វផ្សាយ​អំពី​គុណភាព​អង្ករ​កម្ពុជា​ដល់​បរទេស ក៏ដូចជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI