ម៉ាឡេស៊ី

កងទ័ព​​ម៉ាឡេស៊ី​​បើក​​ការ​វាយលុក​តទល់​នឹង​ការ​ឈ្លានពាន​របស់​ស៊ុលតង់​ហ្វីលីពីន​

ស៊ុលតង់​ហ្វីលីពីន Jamalul Kiram III
ស៊ុលតង់​ហ្វីលីពីន Jamalul Kiram III REUTERS/Romeo Ranoco

នៅ​ថ្ងៃ​អង្គារ​នេះ កងទ័ព​ម៉ាឡេស៊ី​បើក​ការវាយ​លុក​​​តទល់​នឹង​ការ​ឈ្លានពាន​របស់​ស៊ុលតង់​ហ្វីលីពីន ដែល​​ចង់​ដណ្តើម​យក​បូរណ​ភាព​ដែនដី​នៃ​​រដ្ឋ​សាបា​ ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​កោះ​ បូណេអូ​ ស្ថិត​ក្នុង​ដែន​ដី​ប្រទេស​ម៉ាឡស៊ី។ ការ​វាយ​លុក​​របស់​​ទ័ព​ម៉ាឡេស៊ី​ បាន​ប្រព្រិត្ត​ទៅតាម​​ផ្លូវ​អាកាស​ និង​ផ្លូវគោក ​អស់​រយៈ​ពេល​កន្លះ​ម៉ោង។ ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​មាន​​​ជន​រងគ្រោះ ​រឺ​ក៏​យ៉ាងណា​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​វាយលុក​របស់​កងទ័ព​​​ម៉ាឡេស៊ី ​បាន​​ធ្វើឡើង​​ទាំង​ខាង​ផ្លូវ​អាកាស​ ទាំង​ខាង​​ផ្លូវ​​គោក ​ដើម្បី​​ទប់​ទល់​នឹង​ការ​ឈ្លានពាន​របស់​ស៊ុលតង់​ហ្វីលីពីន ដែល​​ចង់​ដណ្តើម​យក​បូរណ​ភាព​ដែនដី​នៃ​​រដ្ឋ​សាបា​ នៅ​​ម៉ាឡស៊ី។ 

កាល​ពី​ខែ​​កុម្ភៈ ស៊ុលតង់​ហ្វីលីពីន ឈ្មោះ Jamalul Kiram III បាន​មក​បោះ​ទីតាំង​ក្នុង​ដែនដី​រដ្ឋសាបា ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​កោះ​ បូណេអូ​ ដែល​ស្ថិត​ក្នុង​ដែន​ដី​​ម៉ាឡស៊ី។

យន្តហោះ​ចំបាំង​​​រដ្ឋាភិបាល​ ​​​​​​បាន​ទំលាក់​គ្រាប់​បែក​​​​នៅ​ក្នុង​ភូមិ Tanduo ដែល​នៅ​ទីនោះ​​ ​ ​គ្នីគ្នា​​របស់​​ស៊ុលតង់​ហ្វីលីពីន​​​ពី​ ១០០ ទៅ​៣០០ នាក់​ បាន​មក​បោះ​ទីតាំង​អស់​រយៈ​ពេល​​បី​សប្តាហ៍​មក​ហើយ។ ការ​វាយ​លុក​​របស់​​ទ័ព​ម៉ាឡេស៊ី​ បាន​ប្រព្រិត្ត​ទៅ​អស់​រយៈ​ពេល​កន្លះ​ម៉ោង ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​មាន​​​ជន​រងគ្រោះ ​រឺ​ក៏​យ៉ាងណា​នៅ​ឡើយ​ទេ។

យោង​តាម​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razac ការ​វាយ​លុក​នេះ​ធ្វើ​ឡើង​បនា្ទប់​​ពី​ការ​ចរចា​រវាង​​រដ្ឋាភិបាលម៉ាឡេស៊ី​​ និង​ពួក​ស៊ុលតង់​មិន​បានឈាន​ទៅ​រក​ភាព​​ចុះ​សម្រុង​គ្នា។ ​

មុន​នឹង​មាន​ការ​វាយ​លុក​នេះ​ ការ​ប្រឈម​មុខ​គ្នា​រវាង​​កងទ័ព​ម៉ាឡេស៊ី និង​​​ហ្វីលីពីន បាន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់ ២៧​នាក់។​ ប្រធានាធិបតី​ ហ្វីលីពីន អាគីណូ​​ បាន​​ប្រាប់​ថា​រដ្ឋាភិបាល​ហ្វីលីពីន ​ខិតខំ​​ចៀស​​មិន​អោយ​មាន​​បញ្ហា​នេះ​ដែរ​ តែ​​គឺ​ក្រុម​របស់​ស៊ុលតង់​គីរ៉ាំ គឺ​ជា​អ្នក​ដែល​​សម្រេច​ចូល​ទៅ​កាន់​ដែន​ដី​​របស់​ម៉ាឡេស៊ី​ខ្លួនឯង​​ផ្ទាល់។

កាល​ពី​ថ្ងៃ​ទី ១២​កុម្ភៈ​​ អ្នកការ​ពារ​ស៊ុលតង់ បាន​​ចូល​មក​​បោះ​ទីតាំង​ក្នុង​ភូមិ ​ Tanduo។ ភូមិ​នេះ​​ មាន​ប្រជាជន​រស់​នៅ​ប្រហែល​ជា​ បី​លាន​នាក់ ដែល​ភាគ​ច្រើន​​​ស្ថិត​​នៅ​ក្នុង​កុលសម្ពន្ធកាន់​សាសនា​​យេស៊ូ។ ពួក​ស៊ុលតង់​ហ្វីលីពីន​ បាន​​លើក​ឡើង​ថា ​ភូមិ​នេះ​ធ្លាប់​​ជា​កម្មសិទ្ធិ​របស់​ស៊ុលតង់​​សាសនា​អ៊ីស្លាម កាល​ពី​អតីតកាល។

គួរ​រំលឹកថា អណានិគម​​​របស់​បណ្តា​ប្រទេស​អឺរ៉ុប ក្នុង​សតវត្សរ៍​ទី ១៩ បាន​​សបង្ហាញ​ពី​ការ​ធ្លាក់​ចុះ នៃ​ការ​ដឹកនាំ​របស់​ស៊ុលតង់​សាសនា​អ៊ីស្លាម​។ ស៊ុលតង់​ហ្វីលីពីន Jamalul Kiram III ដែល​មាន​អាយុ​​ ៧៣​ឆ្នាំ នា​ពេល​បច្ចុប្បន្ន បាន​ប្រកាស​ថា ខ្លួន​ជា​អ្នក​ដែល​ត្រូវ​បន្ត​កេរ​ដំណែល​នេះ។

ហើយ​យោង​តាម​កិច្ច​សន្យា​មួយ ​​ដែល​​ស៊ុលតង់​ធ្លាប់​បាន​យល់ព្រម​​អោយ​​​ក្រុមហ៊ុនរកស៊ី​​អង់គ្លេស​មួយ​​មក​បោះ​ទីតាំង​​ នៅ​ក្នុង​ដែន​ដី​នេះ នា​ឆ្នាំ​ ១៨៧៨ ស៊ុលតង់ហ្វីលីពីន ​​នឹង​ទទួល​បាន​នូវ​ការ​បង់​ប្រាក់​​ជា​​ប្រយោជន៍​មក​ពី​កិច្ច​សន្យា​នេះ​វិញ។ ប៉ុន្តែ​ក្រោយ​មក​ទៀត​ ទីតាំង​នេះ​បាន​ក្លាយ​ជា​តំបន់​មួយ​ដែល​​សម្បូរ​សប្បាយ ខុស​ពី​នៅ​ប្រជុំ​កោះ​កោះ​ស៊ូលូ នៅ​ហ្វីលីពីន ដែល​នៅ​តែ​ប្រឈម​មុខ​នឹង​ភាព​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI