អានតួអត្ថបទ
ចិន

នយោបាយ​គ្រួសារ​កូន​មួយ​ចិន​ធ្វើ​អោយ​មនុស្ស​ធំ​ពេញ​វ៏័យ​ពិបាក​ចូល​ចុះ​ក្នុង​សង្គម​

គេ​ដាក់​រហ័ស​នាម អោយ​​ក្មេង​ៗ​ថា​​ជា ​”ព្រះ​​រាជា​​តូច​” បង្ហាញ​​​ពី​​ការ​​ស្រលាញ់ និង​ទំយើរ​ដ៏​ហួស​ហេតុ ​របស់​ឧពុក​ម្តាយ​​ពួក​គេ
គេ​ដាក់​រហ័ស​នាម អោយ​​ក្មេង​ៗ​ថា​​ជា ​”ព្រះ​​រាជា​​តូច​” បង្ហាញ​​​ពី​​ការ​​ស្រលាញ់ និង​ទំយើរ​ដ៏​ហួស​ហេតុ ​របស់​ឧពុក​ម្តាយ​​ពួក​គេ AFP/Mark Ralston
ដោយ៖ ព្រំ សឿន សូលីណា
១៦ នាទី

យោង​តាម​ការ​សិក្សា​មួយ​ ដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​​វិទ្យាសាស្ត្រមួយ​ នៅ​សហរដ្ឋ​​អាមរិក ​កាល​ពី​ថ្ងៃ​​ ព្រហស្បតិ៍​ម្សិល​មិញ​នេះ នយោបាយ​គ្រួសារ​កូន​មួយ​របស់​ប្រទេស​​ចិន​ ធ្វើ​អោយ​​មនុស្ស​​​​ពិបាក​នឹង​​ចូល​ចុះ​ក្នុង​​សង្គម និង​​ខ្លាច​រអារ​ក្នុង​ការ​​សំរេច​ចិត្ត​ ​ នៅ​ពេល​ដែល​ខ្លួន​ធំ​ពេញ​វ័យ​ឡើង។ បញ្ហា​នេះ​ អាច​ប៉ះ​ពាល់​ដល់​​សេដ្ឋកិច្ច​របស់​ចិន ព្រោះ​ថា​​ប្រជាជន​ដែលចាប់​​មាន​អាយុ​ពេញវ័យ​ឡើង​ទៅ​ មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សំរេចចិត្ត​​​ បង្កើត​សហគ្រាស​​ រឺ​ក៍​​ចូលរួម​ជួយ​កែ​លំអ​ អោយ​សហគ្រាស​ក្នុង​ប្រទេស​ មាន​ការ​លូត​លាស់​ទៅ​មុខ។សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ចាប់​អនុវត្ត​​នយោបាយ​​ គាំទ្រ​អោយ​​​គ្រួសារ​មួយ​មាន​ត្រឹម​តែ​កូន​តែ​ម្នាក់​ នៅ​ឆ្នាំ​​ ១៩៧៩ ដើម្បី​បន្ថយ​នូវ​កំណើន​​ប្រជាជន​​ក្នុង​ប្រទេស។​ បច្ចុប្បន្ន​នេះ​ ប្រជាជន​ចិន​សរុប​ក្នុង​ស្រុក​ មាន​​ចំនួន​ ​ជាង​មួយពាន់​លាន នាក់។ នៅ​ឆ្នាំ​ ២០១១ កន្លង​មក នយោបាយ​គ្រួសារ​កូន​មួយ​បាន​ ជួយ​បន្ថយ​​អត្រា​កំណើត​ បាន​ដល់​ទៅ​ ៤​០០ លាន​នាក់។

ផ្សាយពាណិជ្ជកម្ម

ក្មេង​កើត​ក្រោយ​ឆ្នាំ​ ១៩៧៩ ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម អោយ​ថា​​ជា ​”ព្រះ​​រាជា​តូច​” ដើម្បី​បង្ហាញ​​អំពី​ ការ​​ស្រលាញ់ និង​ទំយើរ ​ដ៏​ហួស​ហេតុ ​របស់​ឧពុក​ម្តាយ​​ពួក​គេ ចំពោះ​ពួក​គេ​។ ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ក្នង​ទស្សនាវដ្ដី​ វិទ្យាសាស្ត្រ​មួយ​របស់​អាមរិក​ កាល​ពី​ថ្ងៃ​​ ព្រហស្បតិ៍​ម្សិល​មិញ​នេះ  ​សំរេច​ឡើង​​​​យោង​តាម​ ការ​អង្កេត​​​​​ទៅ​លើ​មនុស្ស​​ប្រុស​ និង​ស្រី ចំនួន​ ៤២១​នាក់​ ដែល​​មួយ​ភាគ​នៃ​​អ្នក​ដែល​ត្រូវ​បាន​​គេ​អង្កេត​នេះ​​ ​ចាប់​កំណើត​មុន​នឹងច្បាប់​គាំទ្រ​អោយ​​​គ្រួសារ​មួយ ​មាន​ត្រឹម​តែ​កូន​តែ​ម្នាក់ ចូល​ជា​ធរមាន​ នៅ​ប្រទេស​ចិន។ រី​ឯ អ្នក​ផ្សេង​ទៀត​ សុទ្ធ​តែ​​កើត​ក្រោយ​ឆ្នាំ​ ១៩៧៩។

នៅ​ឆ្នាំ​​ ១៩៧៩ ដើម្បី​បន្ថយ​នូវ​កំណើន​​ប្រជាជន​​ក្នុង​ប្រទេស សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​បាន​​អនុវត្ត​​នយោបាយ​​ គាំទ្រ​អោយ​​​គ្រួសារ​មួយ​មាន​ត្រឹម​តែ​កូន​តែ​ម្នាក់ ប៉ុណ្ណោះ។

យោង​តាម​​​អ្នក​ស្រាវ​ជ្រាវ មក​ពី​​សកល​វិទ្យាល័យ Monash របស់​​​អូស្ត្រាលី​ គុណ​វិបត្តិ​នៃ​​នយោបាយ​គ្រួសារ​កូន​មួយ​របស់​​​ចិន​ គឺថា​​​ ក្មេង​ដែលចាប់​​​​មាន​អាយុ​ពេញវ័យ​ឡើង​ទៅ មាន​ទុទិដ្ឋិ​និយម​​ច្រើន​ ឆាប់​មាន​​អារម្មណ៍​តឹង​តែ​ង​​ មិន​​សូវ​មាន​ការ​ចង់​​ប្រកួត​ប្រជែង​ក្នុង​សង្គម​ ពិសេស​ទៅ​ទៀត ពួក​គេ​មិន​ហ៊ាន​សំរេច​ចិត្ត​ ​​​ បង្កើត​សហគ្រាស​​ រឺ​ក៍​​ចូលរួម​ជួយ​កែ​លំអ​ អោយ​សហគ្រាស​ក្នុង​ប្រទេស​ មាន​ការ​លូត​លាស់​ទៅ​មុខ។​

លទ្ធផល​នៃ​ការសិក្សា​នេះ​ មិន​មាន​អ្វី​ខុសប្លែក​​ពី​ការ​សិក្សា​ជា​ច្រើន​ ទាក់​ទង​នយោបាយ​គ្រួសារ​កូន​មួយ​​​នៅ​ប្រទេស​ចិន ​​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទេ​។ យោង​តាម​ការ​សិក្សា​ទាំង​អស់​នេះ​ ​នយោបាយ​គ្រួសារ​កូន​មួយ​​​នៅ​ប្រទេស​ចិន ​​អាច​បង្ក​ជា​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ នៅ​ពេល​ដែល ការ​សមត្ថភាព​​កាន់​កាប់​សហ​គ្រាស​ ក្នុង​ស្រុក​ នៅ​​ប្រទេស​ចិន អាច​នឹង​​មាន​ការ​អន់​ថយ។

ដើម្បី​ចៀស​វៀង​​បញ្ហា​នេះ ​រដ្ឋាភិបាល​ចិន ប្រហែល​ជា​នឹង​អាច​​​ធ្វើ​ការ​ ​ពិនិត្យ​មើល​​​ដើម្បី​បន្ធូរ​បន្ថយ សំរួល​​​​​ច្បាប់​​នេះ​ឡើង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ