បទយកការណ៍

លោក​ពុយ​ គា៖​«ការ​កែលំអ​ក្រមសីលធម៌​សារព័ត៌មាន​ ត្រូវការ​ការ​ចូលរួម​ពី​មហាជន»​

សំឡេង ១៣:៣៨
លោក​ពុយ គា ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌
លោក​ពុយ គា ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌ RFI/Leang Delux

កាល​ពី​ថ្ងៃ​ទី​១៩​ កុម្ភៈក្រុមប្រឹក្សា​ក្រមសីលធម៌​អ្នក​សារព័ត៌មាន​កម្ពុជា បាន​ចាប់​ផ្តើម​​គម្រោង​២ឆ្នាំ ស្តី​ពី​ការត្រួតពិនិត្យ​ក្រម​សីលធម៌​អ្នក​កាសែត។ ក្រុម​ការងារ​ក្រុមប្រឹក្សា​នេះ ​នឹង​ពិនិត្យ​មើល​អត្ថបទ​របស់​កាសែត​ធំៗ​ចំនួន​៥ និង​ទូរទស្សន៍​ចំនួន​៨។ ទិសដៅ​នៃ​គម្រោង​នេះ​ គឺ​ជួយ​ពង្រឹង​ការ​អនុវត្តន៍​​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន ​នៅ​កម្ពុជា។ ​លោក​ពុយ គា ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌ បាន​អត្ថាធិប្បាយ​ថា​ ក្រៅ​ពី​ការ​ត្រួតពិនិត្យ​និង​កែ​លំអ​ការ​អនុវត្តន៍​ក្រម​សីលធម៌​របស់​អ្នកកាសែត​ហើយ​នោះ ការ​ចូលរួម​ពី​សំណាក់​ពលរដ្ឋ​អ្នក​អានព័ត៌មាន ​ក៏​ជា​ការ​ចាំបាច់​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI