កម្ពុជា

មេដឹកនាំមហាអនុតំបន់មេគង្គជួបគ្នានៅភូមា

ទំនប់​Bakun​​សាង​សង់​​​នៅ​​​កោះ​​មួយ​​ប៉ែក​​ខាង​​កើត​​​រដ្ឋ​​Sarawak​នៃ​កោះ​Borneo​​ជំរុញ​ឲ្យ​ប្រជាជន​ភ្នំ​ភៀស​ខ្លួន​ចេញ​ពីតំបន់​​និងមិន​ឲ្យ​​ទឹក​​ទន្លេ​​មិន​​ហូ​របាន
ទំនប់​Bakun​​សាង​សង់​​​នៅ​​​កោះ​​មួយ​​ប៉ែក​​ខាង​​កើត​​​រដ្ឋ​​Sarawak​នៃ​កោះ​Borneo​​ជំរុញ​ឲ្យ​ប្រជាជន​ភ្នំ​ភៀស​ខ្លួន​ចេញ​ពីតំបន់​​និងមិន​ឲ្យ​​ទឹក​​ទន្លេ​​មិន​​ហូ​របាន REUTERS/Bazuki Muhammad

កិច្ច​ប្រជុំ​​លើក​​ទី​​៤​​នៃ​​មហា​​អនុ​​តំបន់​​ទន្លេ​​មេគង្គ​​នឹង​​ប្រព្រឹត្ត​ទៅ​​នៅ​ក្នុង​​ប្រទេស​​ភូមា​​នៅ​​ថ្ងៃ​​ទី​​១៩​​ធ្នូ​នេះ។ ​កិច្ច​​ប្រជុំ​​នេះ​​នឹង​​ត្រូវ​​ចូល​​រួម​​ដោយ​​មេ​ដឹក​នាំ​​នៃ​​ប្រទេស​​ទាំង​​៦​​ដែល​​ជាប់​​នឹង​​អាង​​ទន្លេ​​មេគង្គ​​ដូច​ជា​​កម្ពុជា ​វៀតណាម ​​ថៃ ​​ឡាវ​ ភូមា ​និង​​ប្រទេស​​ចិន។​ នៅ​ក្នុង​​កិច្ច​​ប្រជុំ​​កំពូល​​នោះ​​ កិច្ច​ព្រមព្រៀង​និង​​អនុស្សារណៈ​យោគយល់​​ជា​ច្រើន​​ត្រូវ​​គ្រោង​​ចុះ​ហត្ថលេខា​​ដោយ​​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំងនេះ។

ផ្សាយពាណិជ្ជកម្ម

មេ​ដឹកនាំ​នៃ​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​៦​ប្រទេស​ នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤​ដែល​ត្រូវ​រៀបចំ​នៅ​ក្នុង​ទីក្រុង​ណៃ ពី ដ នៃ​ប្រទេស​ភូមា។

មេ​ដឹកនាំ​របស់​ប្រទេស​សមាជិក​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ទាំង​៦​រួមមាន​កម្ពុជា វៀតណាម ឡាវ ភូមា ថៃ និង​ប្រទេស​ចិន។

ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៩ និង​ទី​២០​ធ្នូ​ខាង​មុខ​នេះ មេដឹកនាំ​ទាំង​នេះ​គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សារណៈយោគយល់​ជាច្រើន​ដូចជា សេចក្តីថ្លែងការណ៍​រួម ​នៃ​កិច្ច​ប្រជុំ​កំពូល​លើកទី៤​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ អនុស្សារណៈរួម​ស្តី​ពី​ការ​រួមគ្នា​ដើម្បី​​​​​កាត់​បន្ថយ​ការ​ឆ្លងរាលដាល​ជំងឺ​អេដស៍ អនុស្សារណៈ​ស្តី​ពី​សហប្រតិបត្តិការ​ស្ថាបនា​ព័ត៌មាន​ SuperHighway និង​​ការ​ចុះ​ហត្ថលេខា​លើ​លក្ខន្តិកៈ​នៃ​សមាគម​អ្នក​បញ្ជូន​ទំនិញ​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។

សូមបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូល​នៅ​ក្នុង​ប្រទេស​ភូមា គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​អតីត​របប​យោធា​មួយនេះ​ដែល​ត្រូវ​បាន​ពិភពលោក​រិះគន់។ ប៉ុន្តែ​ចុងក្រោយ​នេះ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ក្នុង​ឆ្នាំ​២០១៤​រដ្ឋាភិបាល​ភូមា​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធគ្រប់គ្រងរដ្ឋ​ពី​យោធា​មក​ជា​ស៊ីវិល​វិញ។ មុន​នេះ​បន្តិច​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​គមនាគមន៍​អាស៊ាន​​​ ក៏​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ប្រទេស​នេះ​ផងដែរ ដែល​នេះ​ជា​សញ្ញា​នៃ​ការ​បើក​ចំហរ​នៃ​ប្រទេស​ភូមា។ បើក​ចំហរ​ទទួល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI