បារាំង

ការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​​សភា​បារាំង​​នៅជុំ​​ទីមួយ​​

ការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​​សភា​បារាំង​​នៅជុំ​​ទីមួយ​​នៅ​ថ្ងៃ​អាទិត្យ​​ទី១០​​មិថុនា​​ឆ្នាំ២០១២​​
ការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​​សភា​បារាំង​​នៅជុំ​​ទីមួយ​​នៅ​ថ្ងៃ​អាទិត្យ​​ទី១០​​មិថុនា​​ឆ្នាំ២០១២​​ REUTERS/Kham

បេក្ខជន​ទាំងអស់​មាន​៦ ៦០៣នាក់​ ដែលក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ៤០%​ចូលរួម​ប្រកួត​ប្រជែង​ធ្វើជា​សមាជិក​សភា​បារាំង។​ ការបោះឆ្នោត​នៅ​ជុំទីមួយ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី១០​មិថុនា​ឆ្នាំ២០១២​នេះ។ ​ចំនួន​អាសនៈ​ទាំងអស់​មាន​៥៧៧​ ​ ដែលក្នុងនោះ​មាន​១១អាសនៈ​សម្រាប់​អ្នកតំណាង​ប្រជាជន​បារាំង​នៅ​ក្រៅប្រទេស។​ គណបក្ស​សង្គមនិយម​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​សង្ឃឹមថា​ ​ នឹង​ទទួលបាន​អាសនៈ​ភាគច្រើន​ដាច់ខាត​សម្រាប់​គ្រប់គ្រង​ប្រទេស។​ ដូច្នេះ​ តើ​សេណារីយោ​ណាខ្លះ​ដែល​អាច​កើតមាន​ដោយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​បារាំង​នៅ​ខែមិថុនា​ឆ្នាំ២០១២​នេះ? 

ផ្សាយពាណិជ្ជកម្ម

ដើម្បី​គ្រប់គ្រង​ប្រទេស​ប្រកប​ដោយ​ស្ថិរភាព​ គណបក្ស​សង្គមនិយម​បារាំង​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​សង្ឃឹមថា​ ​ នឹង​ទទួលបាន​អាសនៈ​ភាគច្រើន​ដាច់ខាត​ ​ ដោយពុំ​ចាំបាច់​ត្រូវការ​សំឡេង​គាំទ្រ​ចេញពី​គណបក្ស​បរិស្ថាន​ឬ​គណបក្ស​កុម្មុយនិស្ត​បារាំង។​ ដូច្នេះ​ គណបក្ស​សង្គមនិយម​បារាំង​ត្រូវ​ទទួល​ឲ្យបាន​យ៉ាងតិច​២៨៩អាសនៈ​ ​ ដើម្បី​គ្រប់គ្រង​ប្រទេស​និង​ធ្វើកំណែ​ទម្រង់​ដូច​ពាក្យសន្យា​ ​ ដោយពុំ​ចាំបាច់​ត្រូវការ​សំឡេង​គាំទ្រ​ពី​គណបក្ស​សម្ព័ន្ធ​ដទៃទៀត។​ ហើយ​អ្វី​ដែល​គណបក្ស​ស្តាំនិយម​បារាំង​ UMP ​បារម្ភ​ជាងគេ​គឺ​ ប្រទេស​បារាំង​ធ្លាក់​ទាំងស្រុង​ទៅក្នុង​កណ្តាប់ដៃ​របស់​គណបក្ស​ឆ្វេងនិយម​នេះឯង។

 
សេណារីយោ​មួយ​ទៀតគឺ​ គណបក្ស​សង្គមនិយម​បារាំង​ទទួល​បាន​ការ​គាំទ្រ​ភាគច្រើន​បង្គួរ​ ​ ដែលទាំងនេះ​នឹង​តម្រូវ​ឲ្យ​ គណបក្ស​សង្គមនិយម​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​ ​ សុំការ​គាំទ្រ​ពី​សំណាក់​គណបក្ស​បរិស្ថាន​ឬ​គណបក្ស​កុម្មុយនិស្ត​បារាំង។​ សេណារីយោ​នេះ​អាច​នាំឲ្យ​នយោបាយ​កែ​ទម្រង់​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​ ជួប​នឹង​បញ្ហា​ខ្លះៗ​ជាមិនខាន។

ហើយ​សេណារីយោ​ចុងក្រោយ​គឺ​ សេណារីយោ​ “សហការ​គ្រប់គ្រងរដ្ឋ”​ ដែល​សង្ឃឹម​ចង់បាន​ដោយ​គណបក្ស​ស្តាំនិយម​បារាំង​ UMP ។​ ហើយ​បើ​ប្រសិន​ជា​សេណារីយោ​បែបនេះ​អាច​មាន​មែន​ ​ នោះ​វា​ពិតជា​ “ស្ថានភាព​នយោបាយ”​ មួយ​​ដ៏​ចម្លែក​ពុំដែល​កើតមាន​ ចាប់​តាំងពី​​ឆ្នាំ២០០២​មក​ ​ ហើយវា​ក៏​អាច​បង្ក​ឲ្យ​កើតមាន​ “វិបត្តិ​ស្ថាប័ន”​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI