បទយកការណ៍

ស្ត្រី​អ្នក​ភូមិ​ប្រម៉ា​ រងគ្រោះ​ដោយ​ជម្លោះ​ដីធ្លី​ រៀបរាប់​ពី​ទុក្ខ​លំបាក​ ពេល​ប្តី​ជាប់​ពន្ធនាគារ​

សំឡេង ០៩:០៩
អ្នកគាំទ្រ​​លោក ម៉ម សូណង់ដូ
អ្នកគាំទ្រ​​លោក ម៉ម សូណង់ដូ REUTERS/Samrang Pring

ក្រុមអ្នកភូមិប្រម៉ា ជាពិសេសស្ត្រី​ដែលមានប្តី​ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ​ដោយ​សារ​ជម្លោះដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានត្អូញត្អែរពីទុក្ខលំបាកវេទនា របស់ពួកគេ ក្នុងរយៈពេល ១០​ខែ ដែលប្តីរបស់ពួកគាត់ ស្ថិតក្នុងពន្ធនាគារព្រៃស។ ស្ត្រីរង​គ្រោះ​ទាំងនោះ បាន​លើកឡើងថា ជីវភាពរបស់ពួកគាត់​មានការលំបាកទ្វេឡើង ក្រោយពេល​ប្តី​ ដែលជាមេគ្រួសារ​ត្រូវជាប់​ពន្ធនាគារ នាំឲ្យមិនអាចធ្វើស្រែចំការបានទេ។