បឹងទំពុន ជាថ្នាលដាំត្រកួន និងជាឆ្នាំងបាយរបស់អ្នកក្រីក្រ នៅភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៦:២៥
បឹងទំពុន ស្ថិតក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ ជាបឹងធម្មជាតិដ៏ធំមួយ មិនត្រឹមតែមានតួនាទីដ៏សំខាន់ ក្នុងការស្តុកទឹកសម្អុយ ដែលបង្ហូរចេញជារៀងរាល់ថ្ងៃពីទីក្រុងភ្នំពេញប៉ុណ្ណោះទេ តែបឹងទំពុន ថែមទាំងជាថ្នាលដាំត្រកួន បណ្តែតទឹក ខៀវស្រងាត់ មើលដាច់កន្ទុយភ្នែក សម្រាប់អ្នកភូមិរាប់រយគ្រួសារ ទាញយកចំណូលប្រចាំថ្ងៃ ដើម្បីចិញ្ចឹមជីវិតថែមទៀត។ ក៏ប៉ុន្តែដីបឹងទំពុន ដ៏ធំល្វឹងល្វើយនោះ សុទ្ធតែជាកម្មសិទ្ធិរបស់អ្នកមាន ហើយសព្វថ្ងៃត្រូវបានគេចាក់ដីលុបជាបណ្តើរៗហើយ។