ក្នុងផ្ទះកោស ជប់ ម៉ាស្សា

សំឡេង ០៧:៥៩
ផ្ទះ​កោស​ជប់​ មើល​ពី​ខាង​ក្រៅ
ផ្ទះ​កោស​ជប់​ មើល​ពី​ខាង​ក្រៅ © ណាវិន​-RFI

ផ្ទះកោស ជប់ ម៉ាស្សា តូចៗ​បាន​បើក​យ៉ាង​ព្រោងព្រាត​នៅ​ក្នុង​ក្រុង​ភ្នំពេញ។ មើល​ពីក្រៅ​មនុស្ស​គ្រប់គ្នា ប្រាកដ​ជា​យល់​ថា នៅ​ទីនោះ​គឺ ជា​កន្លែង​ជួយ​សង្គ្រោះ​មនុស្ស ដែល​មាន​អាការៈ​មិន​ស្រួល​ខ្លួន ដូច​ខ្យល់​ចាប់ វិល​មុខ​ជាដើម។ មិន​ខុស​ទេ បេសកកម្ម​ចំបង​របស់​ផ្ទះ​កោស ជប់ គឺ​ដូច្នេះ។ ប៉ុន្តែ​នៅ​មាន​រឿង​ផ្សេង​ទៀត ដែល​កើត​មាន​នៅ​ក្នុង​បន្ទប់​ផ្ទះ​កោស ជប់ នៅ​ពេល​ស្រ្តី​អ្នកកោស ជប់ ជួប​ជាមួយ​ភ្ញៀវ​ជាបុរសៗ​របស់​ពួកគេ​​ នៅក្នុង​បន្ទប់​ស្ងាត់ៗ​តែ​ពីរ​នាក់។ តើ​មាន​អ្វី​កើត​ឡើង​ក្នុង​បន្ទប់​ផ្ទះកោស ជប់ ?