បទយកការណ៍

ការផលិត​ឧបករណ៍​សិប្បនិម្មិត ជា​សកម្មភាព​សំខាន់​ខណៈ​គ្រាប់​មីន​នៅ​តែ​មាន

សំឡេង ០៨:២២
សកម្មភាព​ផលិត​ឧបករណ៍​សិប្បនិម្មិត​របស់​ក្រសួង​សង្គមកិច្ច
សកម្មភាព​ផលិត​ឧបករណ៍​សិប្បនិម្មិត​របស់​ក្រសួង​សង្គមកិច្ច © ណាវិន​-RFI

នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​កិច្ច​ប្រជុំ​អន្តរជាតិ​ ស្តីពី​អនុសញ្ញា​អូតាវ៉ា អនុសញ្ញា​គ្មាន​គ្រាប់​មីន​ ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ និង​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​​អន្តរជាតិ​ ចាប់ថ្ងៃទី​២៨​ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ ២០១១​ខាង​មុខ​ វិទ្យុ​បារាំង​អន្តរជាតិ​សូម​លើក​យក​បទ​យកការណ៍​​ជារៀង​​រាល់​សប្តាហ៍​ទាក់​ទង​នឹង​បញ្ហាមីន​នៅ​កម្ពុជា។ នៅ​ក្នុង​សប្តាហ៍​នេះ​ យើង​សូម​លើក​យក​ប្រធាន​បទ ​ស្តី​ពី​ការ​ផលិត​ឧបករណ៏​សិប្បនិម្មិត​ ជា​សកម្មភាព​សំខាន់​ខណៈ​គ្រាប់​មីន​នៅ​តែ​មាន។