អាហ្វហ្កានិស្ថាន

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំងនៅ​​កាប៊ូល

ទាហាន​បារាំង​កំពុង​ប្រចាំ​ការ​នៅ​ក្នុង​ខេត្ត Kapisa ភាគ​ខាង​កើត​ក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានិស្ថាន
ទាហាន​បារាំង​កំពុង​ប្រចាំ​ការ​នៅ​ក្នុង​ខេត្ត Kapisa ភាគ​ខាង​កើត​ក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានិស្ថាន Jonathan Saruk/Getty Images

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​អញ្ជើញ​ទៅ​កាន់​ប្រទេស​អាហ្វហ្កានិស្ថាន​ នៅ​ថ្ងៃ​អាទិត្យ​១០​មិថុនា​នេះ។ ​នៅ​ឱកាស​ទស្សនកិច្ច​នេះ​ លោក​Jean-Yves​ Le​ Drian​ ត្រូវ​រំលឹក​ប្រាប់​ទាហាន​បារាំង​អំពី​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​បារាំង​ François​ Hollande​ ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​៩​មិថុនា​ថា​ “សន្តិសុខ របស់​ទាហាន​គឺ​ជា​អាទិភាព“ ។​ ពិធី​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​កាប៊ូល​ឩទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​ទាហាន​បារាំង​ស្លាប់​ដោយ​អំពើ​ភេរវកម្ម​-អត្តឃាត​របស់​ឩទ្ទាម​តាលីបង់​ នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ នៅ​ខេត្ត​ Kapisa​ខាង​កើត​ទីក្រុង​កាប៊ូល។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI