លោកស្រីយឹម សុខារី៖ ដើម្បីសម្រេចគោលដៅអប់រំប្រកបដោយជោគជ័យនិងគុណភាពត្រូវធ្វើទាំងអស់គ្នាដោយប្រាកដប្រជាមិនមែនមានតែទ្រឹស្តីទេ
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង នៅថ្ងៃចន្ទនេះ គឺលោកស្រី យឹម សុខារី នាយកប្រតិបត្តិ អង្គការកម្មវិធីជួយកុមារអនាថានិងអភិវឌ្ឍ ហៅកាត់ថា អង្គការ ស្កេប។ ក្នុងឱកាសដែលកម្ពុជា ប្រារព្ធទិវាអក្ខរកម្មជាតិ-អន្តរជាតិ ថ្ងៃ៨កញ្ញានេះ លោកស្រី យឹម សុខារី បានលើកឡើងថា បើសិនជា រដ្ឋាភិបាល ចង់សម្រេចគោលដៅការអប់រំទាំងអស់គ្នា នៅឆ្នាំ២០១៥ ប្រកបដោយជោគជ័យ ក៏ដូចជា គុណភាពនៃការអប់រំ លុះត្រាតែយើងធ្វើទាំងអស់គ្នា ដោយដុតដៃដុតជើង ចាំបាច់ត្រូវសហការគ្នាដោយសុច្ចចិត្ត កុំប្រកាន់ និងកុំមើលបំណាំ។ ជាងនោះទៀត លោកស្រី យឹម សុខារី បានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅក្នុងវិស័យអប់រំ ក៏ទាមទារឲ្យមានការអនុវត្តជាសកម្មភាពជាក់ស្តែង ប្រាកដប្រជា ដោយមិនមែនមានត្រឹមតែទ្រឹស្តីទេ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ