ភ្ញៀវប្រចាំថ្ងៃ

លោកទេព នីថា ៖ បរិយាកាស​មុន​ការបោះឆ្នោត​មាន​សភាព​ល្អ។

សំឡេង ០៧:០២
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ©ចាន់ណា

នៅសល់​តែប្រមាណ​ជាង​ពីរសប្តាហ៍ទៀតប៉ុណ្ណោះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នឹងឈាន​ចូល​មកដល់។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) ​​កំពុង​មមាញឹក​យ៉ាងខ្លាំង ក្នុង​ការរៀបចំ​ទាំង​យុទ្ធនាការ​ផ្សព្វផ្សាយ ទាំង​ដំណើរការ​បោះឆ្នោត​ទាំងមូល។ចង់ដឹងថា តើ គ.ជ.ប កំពុង​ធ្វើអ្វី​ខ្លះ? ហើយ​តើ​ស្ថាប័ន​នេះ​ឆ្លើយតប​បែបណា​ចំពោះ​ការរិះគន់​មួយចំនួន ចំពោះ​ការងារ​របស់ខ្លួន? លោក ទេព នីថា អគ្គលេខាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ជា​ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅថ្ងៃចន្ទ​ទី ១០ មិថុនា​នឹង​ឆ្លើយតប​សំណួរ​ទាំងឡាយនេះ។