បទយកការណ៍

អង្គការ​សៀវភៅ​យើង​មាន​បំណង​លើក​ស្ទួយ​សៀវភៅ​រឿង​រូបភាព​និង​ស្នាដៃ​គំនូរ​ខ្មែ​រ​

សំឡេង ០៩:០៧
អង្គការ​សៀវភៅយើង​មាន​បំណង​លើកស្ទួយ​សៀវភៅ​រឿង​រូបភាព​និង​ស្នាដៃ​គំនូរខ្មែរ
អង្គការ​សៀវភៅយើង​មាន​បំណង​លើកស្ទួយ​សៀវភៅ​រឿង​រូបភាព​និង​ស្នាដៃ​គំនូរខ្មែរ RFI/chan lida

បន្ទាប់​ពីការ​បាត់បង់​ប្រជាប្រិយភាព​អស់​មួយ​រយៈពេល សៀវភៅ​រឿង​រូបភាព​និង​ស្នាដៃ​គំនូរ​ខ្មែរ​បានចាប់​ផ្តើម​បង្ហាញខ្លួន​ជាថ្មី​ឡើង​វិញនៅលើ​ទីផ្សារ​និង​តាម​បណ្ណាគារ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ។ ថ្វីត្បិត​តែ​វិចិត្រករ​គំនូរ​មួយ​ចំនួន​បានសម្រេច​ចិត្ត​បោះ​បង់​ចោល​អាជីព​របស់​ខ្លួនទៅ​ហើយ​​ ប៉ុន្តែវិចិត្រករ​គំនូរ​មួយ​ចំនួន​ផ្សេង​ទៀត​​បាន​ចាប់​អារម្មណ៍​និង​បន្ត​ការងារ​របស់​ខ្លួន​ឡើង​វិញ​ដោយ​ការ​ស្រលាញ់​ចូល​ចិត្ត។ ចាប់​តាំងពីឆ្នាំ២០០៦ អង្គការ​សៀវភៅយើង ដែល​ជា​អង្គការ​គំនូរ​មួយនៅ​ទីក្រុង​ភ្នំពេញ ​ត្រូវបានគេ​បង្កើត​ឡើង​ ដើម្បី​ចូលរួម​​លើកស្ទួយ​ទៅដល់​​វិស័យ​រូបភាព​ខ្មែរ​និង​វិចិត្រករ​គំនូរ​ខ្មែរ។