បក្សប្រឆាំងបន្តបង្កើនសកម្មភាពតវ៉ា ខណៈដែលរដ្ឋាភិបាលនៅតែបន្តសកម្មភាពដឹកនាំប្រទេសធម្មតា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៥
ក្រោយការបោះឆ្នោត និងមានការបង្កើតរដ្ឋាភិបាលរួចមក បើទោះបីជាមិនមានការចូលរួមពីបក្សប្រឆាំង ក៏កិច្ចដំណើរការងារផ្សេងៗរបស់រដ្ឋាភិបាលនៅតែបន្តជាធម្មតា។ ដោយឡែក គណបក្សប្រឆាំង ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ក្រៅតែពីមិនបានចូលរួមបើកសម័យប្រជុំសភាដំបូង គណបក្សនេះក៏មិនបានទទួលស្គាល់ផងដែរ ការបង្កើតរដ្ឋាភិបាលរបស់គណបក្សកាន់អំណាច។ ផ្ទុយទៅវិញ បក្សប្រឆាំងមួយនេះ បានបន្តសកម្មភាពតវ៉ាកាន់តែខ្លាំងឡើងៗ ពិសេសនោះគឺការប្រកាសធ្វើមហាបាតុកម្មជាលើកទីបីម្តងទៀត នៅថ្ងៃ២៣តុលាខាងមុខនេះ ខណៈដែលថ្នាក់ដឹកនាំគណបក្សនេះកំពុងបន្តយុទ្ធនាស្វែងរកការគាំទ្រ ទាំងក្នុងស្រុក និងក្រៅប្រទេស មុនថ្ងៃបាតុកម្មចាប់ផ្តើមជាថ្មី។