អានតួអត្ថបទ
ប៉ាគីស្ថាន

ក្រុម​អ្នក​ធើ្វការ​ឃោសនា​ចាក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ស្វិត​ដៃជើង​រង​ការ​បាញ់​ប្រហារ​

​ក្មេង​តូច​​​ម្នាក់​​នេះ​​កំពុង​​ចាំ​​ចាក់​​​​វ៉ាក់សាំង​ទប់ទល់​​ជំងឺ​​ស្វិត​ដៃ​ជើង​​
​ក្មេង​តូច​​​ម្នាក់​​នេះ​​កំពុង​​ចាំ​​ចាក់​​​​វ៉ាក់សាំង​ទប់ទល់​​ជំងឺ​​ស្វិត​ដៃ​ជើង​​ Daniel Berehulak/Getty Images
ដោយ៖ ព្រំ សឿន សូលីណា
១៥ នាទី

នៅ​ប្រទេសប៉ាគីស្ថាន​ ក្រុម​អ្នក​​​​​ធើ្វ​ការ​​ឃោសនា​​អោយ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​​នឹង​​ជំងឺ​​ស្វិត​ដៃ​ជើង​បាន​រង​នូវ​ការ​បាញ់​ប្រហារ​សាជា​ថ្មី ម្តង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ​​។​​ បុគ្គលិក​​​ការងារ​​ម្នាក់​រង​របួស​ ​​នៅ​ក្បែរ​ Peshawar ស្ថិត​នៅ​ជិត​ព្រំប្រទល់​ អាហ្កានីស្ថាន ​ក្បែរ​ជំរក​របស់​ក្រុម​ឧទ្ទាម​ តាលីបង់។ ការ​​​វាយ​ប្រហារ​​ទៅ​លើ​ ​ក្រុម​អ្នក​​​​​ធើ្វ​ការ​​ឃោសនា​​​ចាក់​វ៉ាក់​សាំង​ទប់ទល់​នឹង​​ជំងឺ​​ស្វិត​ដៃ​ជើង​ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ចន្ទ​មក​​ម្ល៉េះ​ បាន​សំលាប់​មនុស្ស​៦នាក់​​​ដែល​បំរើ​ការងារ​នេះ​។ អង្គការ Unicef ​និង​អង្គការ​សុខភាព​ពិភពលោក OMS​ បាន​​បរិហារ​​​ថា​ ទង្វើសាហាវ​នេះ ប៉ះពាល់​​​តែ​លើ​ ប្រជាជន​ដែល​ក្រី​ក្រ ពិសេស​ក្មេង​ៗ​ដែល​ត្រូវ​ការ​ទទួល​ការ​​ការ​ពារ​ព្យាបាល​ជំងឺ ច្រើន​ជាង​គេ​ ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​នេះ​ ​​នៅ​ជាយ​ក្រុង​ Peshawar បុរស​ពីរ​នាក់​ បាន​ជិះ​ម៉ូតូ​ ហើយ​ប្រើ​កាំ​ភ្លើង​បាញ់​ទៅ​លើ​ បុគ្គលិក​រដ្ឋបាល​​​ពីរ​នាក់​ ដែល​កំពុង​តែ​​ធ្វើការ​ចាក់​​​​​ថ្នាំ​​វ៉ាក់សាំង ធ្វើ​អោយ​បុគ្គលិក​ម្នាក់​​​របួស​ ជា​​សំណាង​ល្អ​ ពួក​គេ​ទាំង​ពីរ​​ បាន​រួច​ជីវិត។​ ការ​បាញ់​ប្រហារ​នេះ​ស្ថិតនៅ​ជិត​ ព្រំប្រទល់​ ប្រទេស​អាហ្កានីស្ថាន និង​ក្បែរ​តំបន់​ ដែល​គេ​ចាត់​ទុក​ដូច​ជា​​ជំរក​របស់​ ក្រុម​ឧទ្ទាម​ តាលីបង់ និង​ក្រុម​ភេរវកម្ម​ផ្សេង​​ទៀត​ ដែល​​មាន​ជាប់​ទំនាក់ទំនង​ ជាមួយ​ អាល់​កៃដា។

 
ក្នុង​ថ្ងៃ​ពុធ​ដដែល​នេះ​​ដែរ​​ នៅ​ក្នុង​ក្រុង​​ពីរ​ផ្សេង​ទៀត​ គឺ​Charsadda និង​ Nowshera ក្បែរ​​ក្រុង​Peshawar មាន​ក្រុម​បុរស​ផ្សេង​ទៀត​ ជិះ​ម៉ូតូ​​​បាញ់​ប្រហារ​ទៅ​លើ​ ក្រុម​ស្ត្រី​​ធ្វើការ​ងារ​ដោយ​ស្ម័គ្រ​ចិត្ត​ ក្នុង​ការ​ឃោសនា​​ចាក់​ថ្នាំ​វ៉ាក់​សាំង​​ទប់ទល់​​​នឹង​​ជំងឺ​​ស្វិត​ដៃ​ជើង។​ គ្រាប់​កាំភ្លើង​មិន​បាន​ប៉ះ​ពាល់​ស្ត្រី​ស្ម័គ្រ​ចិត្ត​ទាំងអស់​​នេះទេ ប៉ុន្តែ​បាន​បង្ក​អោយ​អ្នក​ដើរ​តាម​ផ្លូវ​ម្នាក់​របួស។

ការ​បាញ់​ប្រហារ​​លើ​ក្រុម​អ្នក​​​​​​​ឃោសនា​​​ចាក់​ថ្នាំ​វ៉ាក់​សាំង​ទប់ទល់​នឹង​​ជំងឺ​​ស្វិត​ដៃ​ជើង​ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ចន្ទ​មក​​ម្ល៉េះ​ ធ្វើ​អោយ​​មនុស្ស​៦នាក់​​​បាត់​បង់​ជីវិត ក្នុង​នោះ មាន​ស្ត្រី​៥​នាក់។ ដើម្បី​ជៀសវៀង​​បញ្ហា​នេះ អជ្ញាធរ​បាន​ផ្អាក​​ការ​​ចាក់​ថ្នាំ​​វ៉ាក់​សាំង​ជា​បណ្តោះ​អាសន្ន នៅ​ ​តំបន់​ក្រុង​​ Karachi។​ ប៉ុន្តែ​​​ការ​​ ផ្សព្វ​ផ្សាយឃោសនា​ចាក់ថ្នាំ​​ នៅ​តែ​​បន្ត​យ៉ាង​រស់​រវើក​​នៅ​ខេត្ត Khyber Pakhtunkhwa​។

អង្គការ Unicef ​និង​អង្គការ​សុខភាព​ពិភពលោក OMS​ ដែល​ផ្តល់​ជំនួយ​ ដល់​ការផ្សព្វផ្សាយ​ឃោសនា​ចាក់ថ្នាំ ​ដើម្បី​លុប​បំបាត់​​ជំងឺ​​ស្វិត​ដៃ​ជើង​ នៅ​ប៉ាគីស្ថាន បាន​​បរិហារ​​​ថា​ មាន​តែ​ប្រជាជន​ដែល​ក្រី​ក្រ ពិសេស​ក្មេង​ៗ​ដែល​ត្រូវ​ការ​ទទួល​ការ​​ការ​ពារ​ព្យាបាល​ជំងឺ ច្រើន​ជាង​គេ​ តែ​ប៉ុណ្ណោះ ដែល​រង​នូវ​ការ​វាយ​ប្រហារ​នេះ។

ក្រុម​គ្រូពេទ្យ​ បាន​វិនិច្ឆ័យ​​ ឃើញ​មាន​ជំងឺ​​ស្វិត​ដៃ​ជើង៥៦​ករណី​ ​នៅ​ក្នុង​​ប្រទេស​ តាំង​ពី​ដើម​ឆ្នាំ​ ២០១២​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ