ប៉េកាំងស្ថិតក្រោមការត្រួតពិនិត្យឃ្លាំមើលខ្លាំងណាស់មុនមហាសន្និបាតប្រជាជនទូទាំងប្រទេសជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប្រទេសចិន វិធានការត្រួតពិនិត្យឃ្លាំមើលប្លែកពីធម្មតាត្រូវបានចាត់នៅប៉េកាំង មុនការបើកមហាសន្និបាតប្រជាជនទូទាំងប្រទេសជាតិ នៅក្នុងសប្តាហ៍នេះ។ការត្រួតពិនិត្យឆែកឆេរធ្វើនៅច្រកចូលរដ្ឋធានី ហើយចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះទៅ អាជ្ញាធរហាមប្រាមមិនឱ្យមានការហោះហើរកាត់ពីលើលំហអាកាសទំហំ២០០គីឡូម៉ែត្រការ៉េជុំវិញទីលានTiananmen។ ជាវិធានការធម្មតា ប៉ុន្តែចាត់កាន់តែខ្លាំងថែមទៀត ដោយហេតុមានការបះបោរនៅក្នុងបណ្តាប្រទេសអារ៉ាប និងមានការអំពាវនាវជាថ្មីតាមប្រព័ន្ធអាំងទែរណេតឱ្យ “ប្រមូលផ្តុំគ្នា” ធ្វើបាតុកម្មនៅរដ្ឋធានីប៉េកាំង ជាហេតុធ្វើឱ្យអាជ្ញាធរចិនមួម៉ៅខ្លាំងណាស់។ នៅថ្ងៃ១មីនានេះ ប៉េកាំងក៏ធ្វើសំណូមពរផងដែរឱ្យអ្នកកាសែត “យល់និងសហការ“ ប៉ុន្តែដោយ “គោរពច្បាប់“ កំពុងជាធរមាន នៅប្រទេសចិន។
សេចក្តីរាយការណ៍របស់Stéphane Lagarde ពីទីក្រុងប៉េកាំង ប្រែសម្រួលដោយ វីនស្តុន រតនា
ដូចជានៅរាល់ដើមនិទាឃរដូវ មានភ្នាក់ងារស្លៀកពាក់ឯកសណ្ឋានច្រើនដេរដាសនៅប៉េកាំងនិង” ពួកអ្នកស្ម័គ្រចិត្តរក្សាសន្តិសុខនៅរដ្ឋធានី “ ពាក់ប៉ានដៃក្រហម វិលត្រឡប់មកកាន់ចិញ្ចើមថ្នល់វិញ។ស្តង់ប៉ូលិស” របៀបអឺរ៉ូប “ -នេះជាការបញ្ជាក់ប្រាប់នៃកាសែតXin Jing Bao ( កាសែតប៉េកាំងថ្មី ) ប្រដាប់ដោយComputeurនិងថ្នាំពេទ្យត្រូវបានដាក់ប្រចាំនៅស្ថានីយខាងលិច។
នៅខាងត្បូងរដ្ឋធានី ដូច្នេះនៅមជ្ឈមណ្ឌលនៃរដ្ឋអំណាចមានភ្នាក់ងារចំនួនជាង១៨០០នាក់នៃការិយាល័យសន្តិសុខមកពីស្រុកFengtai នឹងធ្វើការបណ្តាក់វេនគ្នានៅត្រង់២៨កន្លែងត្រួតពិនិត្យឆែកឆេរនៅច្រកចូលទីក្រុង។
គឺជាវិធានការចាត់ជាធម្មតានៅសម័យប្រជុំនៃមហាសន្និបាតប្រជាជនទូទាំងប្រទេសជាតិ។ ប៉ុន្តែនៅក្នុងសម័យប្រជុំផ្សេងៗទៀតមានចាត់វិធានការតិចជាងនេះ។ ចាប់ពីថ្ងៃ អង្គារទី១មីនានេះទៅ អ្នកលត់ភ្លើងមួយក្រុម គ្នា៨នាក់នឹងធ្វើការ “ត្រួតពិនិត្យប្រឆាំងនឹងអគ្គិភ័យ” នៅគ្រប់តែកន្លែងលក់ដូរនៃវិថី Wangfujing។
នៅវិថីមួយសម្បូណ៌ដោយអ្នកដើរនៅកណ្តាលក្រុង ជាទីដែលចាប់តាំងពី២អាទិត្យមកហើយមាន “ចលនាផ្កាម្លិះចិន” មួយដ៏អាថ៌កំបាំង អំពាវនាវឲ្យប្រមូលផ្តុំគ្នា។ សង្កាត់នេះស្ថិតក្រោមការត្រួតពិនិត្យឃ្លាំមើលរបស់ភ្នាក់ងារស្លៀកពាក់ឯកសណ្ឋាន និងជាជនស៊ីវិល ក៏ព្រមទាំងក្រុមជនវិថីបាលមានប្រដាប់ស្តាប់ពាក់នៅជាប់នឹងត្រចៀក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ